រូប​ក្រមួន Nicki Minaj សំបូរ​ភ្ញៀវ​មក​ថត​រូប​មិន​សមរម្យ សារមន្ទីរ​​ចាត់​វិធានការ

  • 2015-08-20 16:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរ​​​​តាំង​រូប​ក្រមួន​ Madame Tussauds នៅ​ទីក្រុង​ Las Vegas បាន​បង្ខំ​ចិត្ត​ដាក់​ការ​យាម​យ៉ាង​ម៉ត់ចត់​ និង​ព័ទ្ធ​របង​ជុំវិញ​រូប​ក្រមួន​របស់​តារា​រ៉េប Nicki Minaj ក្រោយ​​លេច​រូប​ភ្ញៀវ​ចូល​ទស្សនា​ជា​ច្រើន​នាក់​​ថត​មិន​សមរម្យ​​ជា​មួយ​រូប​ក្រមួន​នោះ។

 

 

ពួក​គេ​​បាន​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ បន្ទាប់​ពី​ចំនួន​រូប​ថត​​​ជា​ច្រើន​ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Instagram ដែល​បង្ហាញ​ពី​ចរិត​មិន​សមរម្យ​របស់​ភ្ញៀវ​ ​​ក្នុង​សារមន្ទីរ​​​ក្រមួន​ Madame Tussauds Las Vegas ។

 

ជាក់​ស្ដែង​​រូប​មួយ​សន្លឹក​របស់​បុរស​ម្នាក់​ បាន​ចូល​ទៅ​ទស្សនា​ក្នុង​សារមន្ទីរ​​​ក្រមួន​ខាង​លើ ដោយ​ថត​រូប​ក្បាច់​លុត​ជង្គង់​នៅ​ពី​ក្រោយ ហើយ​ដៃ​ម្ខាង​ដាក់​លើ​ត្រគាក​​រូប​ក្រមួន​ Nicki Minaj ។ ទង្វើ​នេះ​គេ​ចាត់​ថា ជា​សកម្មភាព​មិន​សមរម្យ។

 

រូប​ក្រមួន​របស់​តារា​រ៉េប Nicki Minaj  ដែល​ដាក់​តាំង​ក្នុង​សារមន្ទីរ​​​ក្រមួន​ Madame Tussauds Las Vegas គឺ​យក​គំរូ​តាម​បទ​ "Anaconda” របស់​តារា​ចម្រៀង​រូប​នេះ​ផ្ទាល់​តែ​ម្ដង ៕

 

 
 
 
 
 
 
 

ចុចអាន៖១០​សន្លឹក​មហា​​សិចស៊ី​​ពី​តារា​លេង​ដើម​ទ្រូង Nicki Minaj លើ Instargram

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ ប្រភព៖ dailymail