ភ្ជាប់ពាក្យរួចហើយ VJ រតនា ជូនថ្លៃបណ្ណាការ លឹម លីហ្សា ប៉ុន្មាន?
- 2015-08-20 17:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជាប់ពាក្យរួចហើយ VJ រតនា ជូនថ្លៃបណ្ណាការ លឹម លីហ្សា ប៉ុន្មាន?
ចន្លោះមិនឃើញ
"ខ្ញុំជូនគាត់២ម៉ឺនដុល្លារ មិនបូកបញ្ចូលថ្លៃចិញ្ចៀន កាលថ្ងៃភ្ជាប់ពាក្យទេ" នេះជាការថ្លែងរបស់ លោក ធីនរៈ រតនា ហៅ Vjរតនា ពិធីករប្រចាំស្ថានីយទូរទស្សន៍ CTN និង MY TV ប្រាប់ Sabay ព្រឹកនេះ។
Vj រតនា និង លីម លីហ្សា ជាគូដណ្ដឹង
Vj រតនា បានបញ្ជាក់ប្រាប់ថា ការពិតឪពុក ម្ដាយ ខាងកូនក្រមុំ មិនបង្គាប់ថាយកថ្លៃប៉ុន្មានឡើយ ប៉ុន្តែដើម្បីឲ្យសមកិត្តិយស ក្រុមគ្រួសារទាំងសងខាង លោកបានពិភាក្សាជាមួយក្រុមគ្រួសារ ហើយក៏សម្រេចជូនបណ្ណាការ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅចាត់ចែងតែម្ដង ក្នុងនោះមិនបានរាប់បញ្ចូលចិញ្ចៀនថ្ងៃ ភ្ជាប់ពាក្យនោះឡើយ។
ចំពោះថ្លៃចិញ្ចៀនថ្ងៃភ្ជាប់ពាក្យ ដែលលោកបានធ្វើកាលពីថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០១៥ កន្លងទៅ លោកបានប្រាប់ថា ថ្លៃជាង៤ពាន់ដុល្លារអាមេរិក។
Vj រតនា បានស្គាល់កញ្ញា លីម លីហ្សា ដែលជាអ្នកសិល្បៈដូចគ្នា ជាង៦ឆ្នាំមកហើយ ដែលការស្គាល់គ្នាដំបូងគ្រាន់ជាលក្ខណៈមិត្តភ័ក្ដិធម្មតាប៉ុណ្ណោះ ។តែអ្នកទាំងពីរ ទើបចាប់ផ្ដើមស្និទ្ធស្នាលហើយឈានដល់មានទំនាក់ទំនងស្នេហាជាមួយគ្នា កាលពីដើមខែ ឧសភា ឆ្នាំ ២០១៥ កន្លងទៅប៉ុណ្ណោះ គ្រាដែលពួកគេទៅចូលរួមសម្ពោធរឿងមួយ។ នេះបើតាមការបញ្ជាក់ពីតារាប្រុសដដែល។
នៅមុនឈានដល់ថ្ងៃមានទំនាក់ទំនងជាមួយកញ្ញា លីម លីហ្សា ពិធីកររូបនេះ ក៏ធ្លាប់មានប្រវត្តិស្នេហ៍យ៉ាងជូរចត់ជាមួយ សន នាងផល្លីកា បច្ចុប្បន្នជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស។ ប៉ុន្តែពួកគេ បានបែកគ្នាវិញ កាលពីឆ្នាំ ២០១៤ កន្លងទៅ។
Vj រតនា និង កញ្ញា លឹម លីហ្សា ទើបតែបញ្ចប់ការថត Pre Wedding សម្រាប់ចាក់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេកាលពីពេលថ្មីៗនេះ ហើយអ្នកទាំងពីរគ្រោងចូលរោងការក្នុងអំឡុង មុនចូលឆ្នាំខ្មែរខាងមុខនេះ ប៉ុន្តែមិនទាន់កំណត់ថ្ងៃ ខែ ច្បាស់លាស់ទេ ព្រោះមិនទាន់ទៅរក អាចារ្យគុណគូរនៅឡើយ៕
អានអត្ថបទ៖ តាំងពីចូលសិល្បៈ ដឹងថា ឌុច លីដា ប្ដូររថយន្តប៉ុន្មានគ្រឿងអត់?
អានអត្ថបទ៖ ទាយលេងៗតម្លៃរ៉ូបសាមញ្ញរបស់ គង់ ចាន់ស្រីមុំ..?
អានអត្ថបទ៖ ហេង ពិទូ ចង់បន្សល់ស្នាដៃក្នុងជីវិតចុងក្រោយជាតារាចម្រៀង
អានអត្ថបទ៖ ឈុតបញ្ចេញក្បាលពោះរបស់តារាស្រីរូបណាសិចស៊ីជាងគេ?
អត្ថបទ៖ ខុត សីហា