លែង​លះ​ប្ដី​ភ្លាម ម៉ៅ ស៊ីណាត ទៅ​កែ​សម្ផស្ស​អស់១២៥០០ដុល្លារ

  • 2015-08-21 20:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ទើប​នឹង​លែង​លះ ប្ដី អ្នក​នាង​ ម៉ៅ ស៊ីណាត បាន​សារភាព​ថា បាន​ទៅ​កែ​សម្ផស្ស​​អស់​ទឹក​ប្រាក់​រហូត​ដល់​ទៅ១២៥០០ ដុល្លារ​អាមេរិក។

 

 

លើ​ដង​ខ្លួន​ដែល​អ្នក​នាង​​ម៉ៅ ស៊ីណាត សម្រេច​ចិត្ត​កែ​នោះ មាន​ដូច​ជា ច្រមុះ ថ្ពាល់ និង ថ្ងាស នេះ​បើ​តាម​ការ​រៀបរាប់​​របស់​សាមី​ខ្លួន​ប្រាប់Sabay ។ អ្នកមេម៉ាយ​កូន​១​រូប​នេះ​បាន​ថ្លែង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​​សម្រេច​ចិត្ត​កែ​ដូច្នេះ ក៏​ព្រោះ​តែ​អ្នក​នាង​មិន​សូវ​ពេញ​ចិត្ត​នឹង​សម្រស់​ដែល​មាន​បច្ចុប្បន្ន ហើយ​ចង់​ឲ្យ​នៅ​ក្មេង​ជាង​នេះ ក៏​សម្រេច​ចិត្ត​ធ្វើ​តែ​ម្ដង​ទៅ។ "ចង់​ស្អាត​បាន​ធ្វើ តែ​ឥឡូវ​ហ្នឹង​បង​កែ​តែ​ច្រមុះ​សិន​ ហើយ​មិន​ទាន់​រួច​រាល់​ទេ ព្រោះ ​Doctor ជាប់​ទៅ​កូរ៉េ អាទិត្យ​ក្រោយ​បាន​មក​វិញ រួច​ពី​ច្រមុះ​បាន​យើង​កែ​​កន្លែង​ផ្សេងៗ​ទៀត" ។

 

ចំពោះ​មន្ទីរពេទ្យ​ដែល​អ្នកនាង​ម៉ៅ ស៊ីណាត​ទៅ​ធ្វើ​នោះ ត្រូវ​បាន​តារា​ចម្រៀង​​ស្រី​រូប​នេះ​ប្រាប់​ថា មិន​បាន​ទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស​​នោះ​ទេ ពោល​គឺ​ធ្វើ​នៅ​មជ្ឈមណ្ឌល​​កែ​សម្ផស្ស​​មួយ​ក្នុង​រាជធានី​ភ្នំពេញ  ដែល​គេ​​ធ្វើ​តាម​ស្តង់ដារ​កូរ៉េ​ទាំង​អស់ ផ្សំ​នឹង​មជ្ឈមណ្ឌល​នេះ​បញ្ចុះ​ថ្លៃ​ពិសេស​ឲ្យ​នាងផង។

 

 

ចំពោះ​ពេល​វេលា​ថា ធ្វើ​រួច​រាល់​នៅ​ពេល​ណា​នោះ តារា​​ចម្រៀង​ស្រី​ដែល​មានអតីត​​ប្ដី​ជា​មេធាវី​ល្បី​ឈ្មោះ​ ហើយ​ទើប​តែ​ចែក​ផ្លូវ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​បន្ទាប់​ពី​​រស់​នៅ​ជា​មួយ​អស់​ពេល​១៦ឆ្នាំ​នោះ​ថ្លែង​ថា មិន​ទាន់​អាច​កំណត់​​បាន​ទេ ព្រោះ​ដូច​ដឹង​ស្រាប់ កែ​ច្រើន​កន្លែង​បែប​​នេះ​គឺ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច​ហើយ៕

 

 

អាន​អត្ថបទ៖  ភ្ជាប់​​ពាក្យ​​រួច​​ហើយ VJ រតនា ​ជូន​​ថ្លៃ​​បណ្ណាការ លឹម លីហ្សា ប៉ុន្មាន​?

 

អានអត្ថបទ៖  តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?

អត្ថបទ៖ ខុត សីហា