Fan Bingbing ជាប់​លេខ​៤​​ជា​តារា​សម្ដែង​​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក

  • 2015-08-21 20:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ឈរ​ចំណាត់ថ្នាក់​លេខ៤​ ជា​តារា​សម្ដែង​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក​​ក្នុង​ឆ្នាំ​២០១៥នេះ​ ពោល​គឺ​រក​បាន​២១លាន​ដុល្លារ។ ចំណូល​នេះ​​ចាប់​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៤ ដល់​ខែ មិថុនា​ឆ្នាំ​២០១៥។ ​ចំណាត់​​ថ្នាក់​នេះ​​ចេញ​​ដោយ​ទស្សនាវដ្ដី​​អាមេរិក Forbes ។

 

 

 

នេះ​គឺ​​ជា​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​តារា​ស្រី​វ័យ​៣៣​ឆ្នាំ​រូប​នេះ ដែល​​ជាប់​​ឈ្មោះ​ជា​តារា​សម្ដែង​​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes របស់​អាមេរិក។ ក្រៅ​ពី Fan Bingbing ចំណាត់ថ្នាក់​កំពូល​ៗ​ទាំង​១០ សុទ្ធ​សឹង​ជា​តារា​ហូលីវូដ​ទាំង​អស់​ ដែល​ក្នុង​នោះ​លេខ​១​បាន​ទៅ​តារា​សម្ដែង​ស្រី​​​ក្នុង​រឿង “X-Men” នាងJennifer Lawrence ដោយ​រក​ចំណូល​បាន​៥២​លាន​ដុល្លារ​។

 

ចំណាត់​​ថ្នាក់​លេខ​២​ បាន​ទៅ​តារា​សម្ដែង​តួ​រឿង "Lucy” Scarlett Johansson ដែល​រក​ចំណូល​បាន ៣៥,៥លានដុល្លារ ដែល​ចំនួន​នេះ​តិច​ជាង Jennifer ជិត​២០​លាន​ដុល្លារ​ឯ​ណោះ។ រីឯ​អ្នក​លេខ​៣​ធ្លាក់​ទៅ​លើ​តារា​សម្ដែង​រឿង "Spy” ​Melissa McCarthy ដែល​រក​ប្រាក់​បាន ២៣​លាន​ដុល្លារ នាំ​មុខ​ Fan Bingbing តែ​២លានដុល្លារ​ប៉ុណ្ណោះ។

 

រីឯ​តារា​សម្ដែង Sandra Bullock ដែល​ឈរ​លេខ​១​កាល​ពី​ឆ្នាំ​មុន​ បាន​ធ្លាក់​ទៅ​បាត​តារាង​វិញ​ បន្ទាប់​ពី​រក​ចំណូល​ត្រឹម​តែ ៨លានដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ។

 

ខាង​ក្រោម​ជា​តារា​ឈ្មោះ​តារា​សម្ដែង​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​២០១៥៖

 

Jolie, Lawrence, Bingbing, Scarlett

​ ១. Jennifer Lawrence ៥២​លាន​ដុល្លារ

២. Scarlett Johansson ៣៥,៥​លាន​ដុល្លារ

៣. Melissa McCarthy ២៣​លាន​ដុល្លារ

៤. Bingbing Fan ២១​លាន​ដុល្លារ

៥. Jennifer Aniston ១៦,៥​លាន​ដុល្លារ

៦. Julia Roberts ១៦​លាន​ដុល្លារ

៧. Angelina Jolie ១៥​លាន​ដុល្លារ

៨. Reese Witherspoon ១៥​លាន​ដុល្លារ

៩. Anne Hathaway ១២​លាន​ដុល្លារ

១០. Kristen Stewart ១២​លាន​ដុល្លារ

 

ចុចអាន៖កំពូល​តារា​សម្ដែង​ប្រុស​១០​រូប​រក​​ចំណូល​បាន​ច្រើន​ជាង​គេ​​ឆ្នាំ​២០១៥

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី