ហិប​ប្រធាន​វិញ្ញាសា​បាន​​ដឹក​ និង រក្សា​ទុក​នៅ​សាលា​រាជធានី-ខេត្ត ២៥ ហើយ

  • 2015-08-22 16:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង កីឡា បាន​ឲ្យ​ដឹង​ថា ហិប​ប្រធាន​វិញ្ញាសា​ បាន​ដឹក​ចេញ និង រក្សា​ទុក​នៅ​សាលា​រាជធានី​-ខេត្ត ២៥ រួច​ហើយ​ កាល​ពី​​ម៉ោង ៤:៣០ នាទី រសៀល​ ម្សិលមិញ​នេះ។

 

លោក រស់ សាលីន បាន​និយាយ​ថា គណៈ​មេប្រយោគ​ទូទាំង​ប្រទេស គណៈ​អប្បមាទ​ទូទាំង​ប្រទេស​បាន​ដឹក​ហិប​រក្សា​ទុក​នៅ​សាលា​ខេត្ត-រាជធានី ទូទាំង​ប្រទេស​ ប្រកប​សុវត្ថិភាព និង មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ អ្នក​អង្កេត​ការណ៍​ផ្សេងៗ និង កង​កម្លាំង​ការពារ​សន្តិសុខ។

 

ទន្ទឹម​នឹង​ការ​ដឹក​រក្សា​ទុក​ហិប​ប្រធាន​វិញ្ញាសា​នេះ លោក សាលីន បាន​លើក​ឡើង​ថា ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ល្អ និង ពុំ​មាន​ភ្លៀង​ធ្លាក់​រំខាន ការ​ដឹក​ជញ្ជូន​វិញ្ញាសា បាន​ប្រព្រឹត្តទៅ​ប្រកប​ដោយ​រលូន។ កាល​ពី​ឆ្នាំ​ទៅ ភ្លៀង​បាន​រំខាន​ ដែល​ធ្វើ​ឲ្យ​មណ្ឌល​ប្រលង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគីរី​ធ្វើ​ការ​ផ្លាស់ប្ដូរ​មណ្ឌល​ប្រលង៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា រូបភាព៖ Page MoEYS