ហម ឈរ៉ា ហូរ​ទឹក​ភ្នែក​​កណ្ដាល​​វាលអាណិតកុនខ្មែរ

  • 2015-08-24 16:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ លោក ហម ឈរ៉ា បាន បង្ហូរ​ទឹក​ភ្នែក​រលីង​រលោង នៅ​កណ្ដាល​ហ្វូង​​មនុស្សម្នា​​ជា​ច្រើន គ្រា​ដែល​លោក​បាន​ឡើង​​​ថ្លែង ពី​ជីវិត​ក្រលំបាក ​វេទនា របស់​សិល្បករ ​សិល្ប​ការិនី​​​មួយ​ចំនួន ដែលដល់​ថ្នាក់​​សំពះ​ស្មើ​សុំ​ជំនួយ​ពី​សប្បុរសជន ។

 

 

"ខ្ញុំ​និយាយ​មិន​ចេញ​ទេ ពេល​ឃើញ ពួក​គាត់​សំពះ​សុំ​ប្រាក់​គេ​ដូច​នេះ"។ លោក ហម ឈរ៉ា​ ថ្លែង​តែ​ប៉ុណ្ណេះ ក៏បង្ហូរ​ទឹក​ភ្នែក រួច​ក៏​ដាក់​ក្បាល​មីក្រូ​ចុះ អង្គុយ​យក​ដៃ​ជូត​ទឹក​ភ្នែក លែង​និយាយ​អ្វី​ទាំង​អស់ ប៉ុន្តែ​​ប៉ុន្មាន​នាទី​ក្រោយ​មក អារម្មណ៍​របស់​លោក​ក៏​វិល​មក​សភាព​ដើម​វិញ។

 

ការ​បង្ហូរ​ទឹកភ្នែក​របស់​សិល្បករ​ លោក ហម ឈរ៉ា នេះ បាន​ធ្វើ​ឡើង កាល​ពី​​ចុង​សប្ដាហ៍​​​កន្លង​ទៅ គ្រា​ដែល​តារា​រូប​នេះ​បាន​ចូល​រួម​ក្នុង​​​​ពិធី​ជួបជុំ​របស់ សមាគម​សិល្បករ​​ខ្មែរ និង​សមាគម​ភាពយន្ត​កម្ពុជា ជជែក​គ្នា​ជុំ​វិញ​ផល​ប៉ះពាល់​​លើ​ការ​ចាក់​បញ្ចាំង​​​ភាពយន្ត​បរទេស​​លើ​កញ្ចក់​ទូរទស្សន៍​បច្ចុប្បន្ន ។

 

ក្រៅ​ពី​បង្ហាញ​​ជុំ​វិញ​​កង្វល់ ភាពយន្ត​បរទេស​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់ ភាពយន្ត​ជាតិ លោក ហម ឈរ៉ា ក៏​បាន​បង្ហាញ​ពី ក្ដី​អាណិត​សិល្បករ​សិល្បៈ​ការិនី​ចាស់ ដែល​បាត់​បង​សមត្ថភាព​ការងារ ធ្លាប់​ខ្លួន​ឈឺ គ្មាន​លទ្ធភាព​ព្យាបាល ហើយ​ស្នើ​សុំ​ជំនួយ​ពី​សប្បុរស​ជន៕

 

អានអត្ថបទ៖  លែង​លះ​ប្ដី​ភ្លាម ម៉ៅ ស៊ីណាត ទៅ​កែ​សម្ផស្ស​អស់១២៥០០ដុល្លារ

 

អានអត្ថបទ៖  តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី