ម្ដាយ អូនម៉ី ​ព្រួយ​បារម្ភ​រឿង​ការ​សិក្សារបស់​កូន

  • 2015-08-25 21:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ អូនម៉ី មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​របស់​កូន​ស្រី ខណៈ​នាង​កំពុង​មមាញឹក​ក្នុង​ការងារ​សិល្បៈ​ជាង​ពេល​មុន ដោយ​ត្រូវ​សុំ​ច្បាប់​សាលា​ជា​ញឹកញាប់ ដើម្បី​ទៅ​ចូលរួម​ថត​កុន ឬ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ដើម។

 

អ្នក​ស្រី សោម រចនា ប្រាប់​ថា៖ “ ឆ្នាំ​នេះ​គាត់​រវល់​ការងារ​សិល្បៈ​ច្រើន​ពេក​ទៅ រៀន​អត់​សូវ​ដិតដល់ ត្រូវ​សុំ​ច្បាប់​គ្រូ ជួន​កាល​ប៉ះ​ចំ​ថ្ងៃ​ប្រលង​ក៏​មាន​ដែរ ខ្ញុំ​និយាយ​ប្រាប់​ត្រង់​ហ្មង!"។ អ្នក​ស្រី​បន្ត​ថា មាន​បំណង​ចង់​ឱ្យ អូនម៉ី បញ្ចប់​បរិញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ​ណា​មួយ​នៅ​ក្នុង​ស្រុក និង​បាន​ឃើញ​អនាគត​ដ៏​ល្អ​របស់​កូន។

 

 

 

ប៉ុន្តែ​ ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​ទេ ព្រោះ អូនម៉ី ទើប​បញ្ចប់​ថ្នាក់ ១១ នៅ​វិទ្យាល័យ​បាក់​ទូក​ប៉ុណ្ណោះ ខណៈ​កូន​ស្រី​រូប​នេះ​បាន​ចំណាយ​ពេល​លើ​ការងារ​សិល្បៈ​ច្រើន​ជាង​ការ​រៀន​សូត្រ។

 

ទោះ​បី​ជា​យ៉ាង​ណា​ស្ត្រី​វ័យ ៤០ ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា កន្លង​មក​មិន​ដែល​ស្ដី​បន្ទោស ឬ​ហាមប្រាម​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ អូនម៉ី ជា​កូន​នោះ​ទេ។ អ្នក​ស្រី​បន្ត​ថា ការ​លះបង់​គ្រប់បែប​យ៉ាង ក៏​ព្រោះ​តែ​ការ​ស្រលាញ់ ហើយ​ខ្លាច​កូន​ស្រី​មិន​សប្បាយ​ចិត្ត ឈាន​ដល់​គិត​ក្នុង​ផ្លូវ​មិន​ល្អ។ ម្ដាយ​រូប​នេះ​តែង​ស៊ូទ្រាំ​ទៅ​ណា​មក​ណា​ជាមួយ​កួន​ស្រី​ជា​និច្ច ដោយ​មិន​ទុក​ចិត្ត​ចំពោះ​មជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ​ទេ ខណៈ​កូន​ស្រី​នៅ​ក្មេង ​មិន​ទាន់​ស្គាល់​ការ​រាក់​ជ្រៅ ។

 

អ្នក​ស្រី​បញ្ជាក់​ថា៖" ខ្ញុំ​ចង់​ឱ្យ​កូន​ស្រី នៅ​ក្នុង​សិល្បៈ​រៀន​សូត្រ​បាន​ច្រើន ប៉ុន្តែ​បើ​គាត់​រវល់​សិល្បៈ​ហើយ​មិន​អាច​បន្ត​រៀន​ទេ ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ ព្រោះ​ម្ដាយ​បាន​ប្រឹងប្រែង​ហើយ"។ អតីត​សិល្ប​ការិនី​រូប​នេះ​បន្ថែម​ថា គ្រប់​យ៉ាង​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់ អូនម៉ី ជា​កូន​នៅ​ឡើយ។ ទោះ​បី​ជា​ការ​សិក្សា​មាន​ការ​ធ្លាក់​ចុះ​ពិត​មែន ប៉ុន្តែ​អ្នក​ម្ដាយ​យុវតី​រូប​នេះ​អះអាង​ថា កូន​ស្រី​មិន​ដែល​មាន​បំណង​បោះបង់​ការ​សិក្សា​ឡើយ៕

 

 

អានអត្ថបទ៖  លី ច័ន្ទសីហា អវត្តមាន​គូ​ស្នេហ៍​ដែល​ជា​កូន​មន្ត្រី​ធំ​ក្នុង​ថ្ងៃ​ពិសេស

អាន​អត្ថបទ៖  មើល​តារា​ស្រី ៧ ដួង​នេះ នរណា​ស្លៀក​ឯកសណ្ឋាន​កូន​សិស្ស​ស្អាត​ជាងគេ?

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី