របៀប​បិទ​មិន​ឲ្យ​គេ​បើក​វិបសាយ​​​ផ្ដេស​ផ្ដាស​​​នៅ​​លើ​​កុំព្យូទ័រ​

  • 2015-08-25 22:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុផល​​​ខ្លះ​​ដែល​ប្រិយមិត្ត​​គួរ​បិទ​វិបសាយ​មួយ​ចំនួន​ដូច​ជា​ វិបសាយ​​ខ្លះ​​គឺ​វា​​មាន​ផ្ទុក​មេរោគ  វិបសាយ​របស់​ Hacker ដែល​ប៉ុនប៉ង​ដើម្បី​លួច​ទិន្នន័យ​របស់​អ្នក ក៏​ដូចជា​វិបសាយ​សិច​ និង​ខុស​ច្បាប់​ជា​ច្រើន​ទៀត។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ដំណើការ​វិបសាយ​ទាំង​​នោះ​​នៅ​លើ​កុំព្យូទ័រ​របស់ប្រិយមិត្ត​នោះ​ទេ​​ សូម​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម៖

 

១. ​ដំបូង​ប្រិយមិត្ត​ត្រូវ​​​ប្រាកដ​ថា ​​មាន​​សិទ្ធិ​​ដំណើរការ​ជា​ Administrator ​។ បន្ទាប់​មក​​បើក​​កម្មវិធី Notepad ​ដោយ​ចុច​ Mouse ខាង​ស្ដាំ​លើ​វា ​ហើយ​ជ្រើស​យក​ Run as administrator។ បន្ទាប់​មកទៀត​​ចុច​លើ​មីនុយ File ហើយ​ Open ​រួច​ចូល​ទៅ​ទីតាំង​ C:\Windows\System32\drivers\etc\  ​ហើយ​ចុច​លើ​ប៊ូតុង​ Text Docutments(*.txt)  ជ្រើស​យក​ All Files ​ហើយ​ចុច​លើ​ File មាន​ឈ្មោះ​ថា " hosts " រួច​ចុច​ប៊ូតុង​ Open។

 

 

 

 

​២. បន្ទាប់​ពី​ដំណើការ​វា​រួច ក្នុង​នេះ​ដែរ​​ប្រិយមិត្ត​អាច​បិទ​វិបសាយ​ណា​មួយ​បាន​ដោយ​គ្រាន់​តែ​​​វាយ​ IP Address ​​នេះ​ 127.0.0.1 ហើយ​ដក​ឃ្លា​មួយ​រួច​វាយ​ឈ្មោះវិបសាយ​ណា​មួយ​ដែល​ចង់​បិទ​មិន​ឲ្យ​ដំណើការ។

 

ឧទាហរណ៍​ប្រសិន​បើ​ប្រិយមិត្ត​ចង់​បិទ​​វិបសាយ​​ www.youtube.com ដូច្នេះ​គ្រាន់​តែ​វាយ​ឃ្លា​ដូច​ខាង​ក្រោម៖

127.0.0.1          www.youtube.com

 

 

 

៣. បន្ទាប់​មក​​ Save វា។ ប្រិយមិត្ត​អាច​ធ្វើ​តាម​វិធី​នេះ​​​​​​ប្រសិន​បើ​ចង់​បិទ​មិន​ឲ្យ​បើក​វិបសាយ​ផ្សេងទៀត​បាន។ ​ បន្ទាប់​ពី​ Save វា​ ហើយ​ប្រិយមិត្ត​​អាច​ចូល​ទៅ​ដំណើការ​ Browser ​រួច​ចូល​ទៅ​ដំណើការ​វិបសាយ​ដែល​អ្នក​បាន​បិទ​នោះ​ ឧទាហរណ៍​ www.youtube.com នោះ​វា​នឹង​មិន​ឲ្យ​ដំណើការ​បាន​នោះ​ទេ។

 

 

 

៤. ដើម្បី​បើក​វា​វិញ​គ្រាន់​តែ​ចូល​ទៅ​ដំណើការ​​ Fie hosts ដដែល​ហើយ​លុប​វា​ចេញ​ជា​ការ​ស្រេច៕​

 

 

 

អាន​បន្ត៖ ប្រើ​កុំព្យូទ័រ​​​យូរឡើង​កម្ដៅ​ខ្លាំង​​អាច​បង្ក​​ឲ្យមាន​បញ្ហា​​ គួរ​ការ​ពារ​ដោយ​របៀប​ណា?

 

ដោយ​៖ សំនៀង

អត្ថបទពេញនិយម