លោក​តា​វ័យ​៧០​ឆ្នាំ​ដើរ​សុំ​ទាន​ផ្គត់​ផ្គង់​គ្រួសារ​ផ្អើល​អ៊ីនធឺណិត​

  • 2014-09-16 22:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ជា​ច្រើន​សន្លឹក​នៃ​លោកតា​វ័យ​ចំណាស់​ម្នាក់​ អង្គុយ​រាប់​លុយ​ដែល​បាន​មក​ពី​សុំទាន​គេ​ ផ្ញើ​ទៅ​គ្រួសារ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន​ កំពុង​វាយ​លុក​បណ្ដាញ​អ៊ីនធឺណិត​យ៉ាង​ខ្លាំង។

 

 

 

លោក​តា​វ័យ​៧០​ឆ្នាំ​ មក​ពី​ខេត្ត​ជាំងសូ​ បាន​ដើរ​សុំ​ទាន​រាល់​ថ្ងៃ​ក្នុង​ក្រុង​ប៉េកាំង​ ហើយ​ផ្ញើ​ប្រាក់​ប្រមាណ​ ១ ​ម៉ឺន​យ័ន(១៦០០ ដុល្លារ)​ ទៅ​ផ្គត់​ផ្គង់​គ្រួសារ​រាល់​ខែ។ បុរស​ចំណាស់​នេះ​បាន​និយាយ​ថា​ ប្រាក់​ដែល​បាន​មក​ពី​ការ​សុំ​ទាន​ គឺ​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​សម្រាប់​គ្រួសារ​លោក។ ប្រាក់​ទាំង​អស់​នោះ​សម្រាប់​ផ្គត់ផ្គង់​និស្សិត​ ៣​ នាក់​ក្នុង​គ្រួសារ​ឲ្យ​រៀន​នៅ​សាកល​វិទ្យាល័យ​ និង​សាងសង់​ផ្ទះ​ពីរ​ជាន់​នៅ​ស្រុក​កំណើត។

 

-អាន​អត្ថបទ៖ ១០ យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

 

អ្នក​ធ្វើការ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ខែ​លោកតា​ម្នាក់​នេះ​តែង​តែ​យក​ប្រាក់​ប្រមាណ​ ១៦០០ ​ដុល្លារ​ ឬ ​៣២០០ ​ដុល្លារ​ នៅ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ ​ផ្ញើ​ទៅ​គ្រួសារ។

 

 

 

 

បុរស​វ័យ​ចំណាស់​បាន​និយាយ​ថា “អ្នក​ណា​ជួយ​រាប់​លុយ​ ខ្ញុំ​អោយ​លុយ​ធីប​ ១០០​ យ័ន"។ ប៉ុន្តែ​អ្នក​នៅ​ទីនោះ​ បាន​ជួយ​លោក​គ្រប់​ពេល​ ដោយ​មិន​យក​លុយ​ធីប​អ្វី​ឡើយ។ "យើង​មិន​បាន​យក​លុយ​ធីប​លោក​តា​ទេ​ ហើយ​ពេល​នេះ​លោក​គឺ​ជា​ម៉ូយ​ដុំ​របស់​យើង។ អ្នក​ធ្វើការ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​ បាន​និយាយ៕

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទថ្មី