ភោជនីយដ្ឋាន​​​​គុក មាន​ពិត​នៅ​ចិន

  • 2015-08-26 22:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​​ជា​ភោជនីយដ្ឋាន​ដ៏​ចម្លែក​​​​មួយ​នៅ​​ប្រទេស​ចិន ព្រោះ​ការ​រចនា​កន្លែង​ទទួល​ទាន​ដូច​គ្នា​នឹង​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​ពន្ធនាគារ ដែល​ទាក់​ទាញ​អារម្មណ៍​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​ទៅ​ភ្លក់​រសជាតិ។ ​

 

 

សារព័ត៌មាន​ក្នុង​ស្រុក​ចិន CFP បាន​ដាក់​បង្ហាញ​ភោជនីយដ្ឋាន​មួយ​​​នៅ​ខេត្ត​ Jilin ភាគ​ខាង​ជើង​ប្រទេស​ចិន​ ដែល​​​តុប​តែង​ហាង​អាហារ​របស់​ខ្លួន​​ រួម​ទាំង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់ និង​របស់​របរ​​ដាក់​តាំង​ ដូច​​​នៅ​​ក្នុង​ពន្ធនាគារ។

 

មិន​ត្រឹម​តែ​​របស់​របរ​ប្រើ​ប្រាស់​​​​នោះ​ទេ មុខ​ម្ហូប​ពិសេស​មួយ​ចំនួន​ក៏​ត្រូវ​​បាន​ចម្អិន​ឡើង​ដូច​អាហារ​ក្នុង​ពន្ធនាគារ​ប្រទេស​ចិន​ តួ​យ៉ាង​ ​Combo meal ដែល​ជា​នំប៉័ង​លាយ​ពោត​ចំហុយ។ ចំណែក​ឯ​អ្នក​បម្រើ​នៅ​ក្នុង​ភោជនីយដ្ឋាន​វិញ ស្លៀក​ពាក់​ដូច​ទៅ​នឹង​ឆ្មាំ​គុក។

 

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​ញ៉ាំ​ និង​ពញ្ញាក់​ស្មារតី​របស់​ពួក​គេ​​ឲ្យ​ជៀស​ឆ្ងាយ​ពី​​ការ​ប្រព្រឹត្ត​បទ​ល្មើស​នានា៕

 

 

 

 

 

ចុចអាន៖ ភោជនីយដ្ឋាន​មួយ​យក​ស្រី​ស្អាតៗ​ស្លៀក​ឈុត​ប៊ីគីនី​រត់​តុ

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ cctvnews