ដឹង PeyPey Dy ស៊ី​ថ្លៃ១រឿង​ ប៉ុន្មាន​អត់?

  • 2015-08-28 15:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"គេ​ឲ្យ​ខ្ញុំ​ ៥០០ ទៅ ៧០០ អី​ទេ ក្នុង​១រឿង"នេះ​ជា​ការ​លើក​ឡើង​របស់​លោក PeyPey Dy តារា​សម្ដែង​​ល្បី​តាម​រយៈ Facebook ប្រាប់ Sabay ព្រឹក​នេះ។

 

 

តម្លៃ​​៥០០ ទៅ ៧០០ដុល្លារ​នេះ តារា​ខាង​លើ ​ត្រូវ​​ប្រើ​ពេល​ថត ចន្លោះ​ពី​៥ទៅ ១០​ថ្ងៃ ប៉ុន្តែ​បើ​ថត​ច្រើន​ថ្ងៃ​ជាង​នេះ លោក​និង​ទារ​ថ្លៃ​​ច្រើន​ជាង​នេះ ។ "បើ​ថត​រាប់​ខែ​ដូច​គេ​ខ្ញុំ​អត់​ដែល​ផង ព្រោះ​រឿង​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថត ភាគ​ច្រើន​រឿង​ខ្នាត​ធំ គេ​ថត​មិន​ដែល​យូរ​​ យ៉ាង​ច្រើន​១០ថ្ងៃ ទេ" PeyPey Dy ថ្លែង។

 

សម្រាប់​តម្លៃ​​ខាង​លើ PeyPey Dy លើក​ឡើង​ថា វា​ល្មម​នឹង​​ប្រជាប្រិយភាព​​នា​ពេល​បច្ចុប្បន្ន​​នេះ​ហើយ ព្រោះ​ផលិតកម្ម​ធ្វើ​ក៏​មិន​ចំណេញ​ខ្លាំង​អ្វី​ប៉ុន្មាន​នោះ​ដែរ ដូច​នេះ​ត្រូវ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សិល្បៈ​ទាំង​អស់​គ្នា។

 

ចាប់​តាំង​ពី​ប្រលូក​សិល្ប​មក PeyPey Dy ធ្លាប់​ថត​​បាន​ជិត​១០​រឿង​មក​ហើយ មាន​ដូច​ជា “ព្រាយ​បាត​បល្ល័ង្ក” ​"បេសកកម្ម​មរណៈ  "ភូមិគ្រឹះ​បិសាច"  "ថា​ខូច​ខូច​មែន"  "ព្រលឹង​ Face​book" និងរឿង "មេ​ខ្ញុំ​កប់​ការី" ដែល​លោក​បាន​ធ្វើ​​ជា​តួឯក​ទើប​តែ​បញ្ចប់​ការ​ថត​កាល​ពី​ពេល​ថ្មីៗ​នេះ និង ២ទៀត កំពុង​​ដំណើរ​ការ​ថត ។ តួ​ដែល​លោក សម្ដែង ភាគ​ច្រើន​អ្នក​ដឹក​នាំ តម្រូវ​ឲ្យ​លោក​ដើរ​តួ​ឡប់ៗ ឆ្កួតៗ ម្ញ៉ិកម្ញ៉ក់ ជា​ដើម។ មុន​ឈាន​ដល់​តម្លៃ​ខ្លួន​ដូច​លើក​ឡើង​ខាង​លើ ដំបូង​ឡើយ PeyPey Dy ប្រាប់​ថា ថត​បាន​ត្រឹម​តែ២០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ៕

 

អានអត្ថបទ៖  ផ្ទុះ​រឿងឪពុក​ ភិន សុដាលីស​ ទាត់ ប៉ែន ចំរុង ៣​ជើង​យប់​មិញ

 

អានអត្ថបទ៖  ឧកញ៉ា ឃ្លោក ចង់​បាន​ងារ​មួយ​បន្ថែម​ទៀត

 

អត្ថបទ៖ ខុត សីហា