Facebook បំបែក​កំណត់ត្រា​ថ្មី​​ តែ​មួយ​ថ្ងៃ​មាន​អ្នក​ចូល​ប្រើ​១​ពាន់​លាន​នាក់​​​

  • 2015-08-28 16:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ Facebook ​បាន​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​កាល​ពី​ម្សិល​មិញ​ នោះ​គឺ​មាន​អ្នក​ចូល​ប្រើ​វិបសាយ​របស់​ខ្លួន​ដល់​ទៅ​មួយ​ពាន់​លាន​នាក់​ ឬ​ក្នុង​ចំណោម​​មនុស្ស​៧​នាក់​ មាន​ម្នាក់​ប្រើប្រាស់​បណ្ដាញ​សង្គម​​របស់​ខ្លួន​ក្នុង​មួយ​ថ្ងៃ។

 

 

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ស្ថាបនិក​ Facebook​ លោក​ Mark Zuckerberg​ បាន​ធ្វើ​ការ​បង្ហោះ​សារ​លើ​គណនី​របស់​ខ្លួន​​ដើម្បី​ប្រកាស​ពី​កំណត់​ត្រា​ថ្មី​ ដែល​ទើប​បាន​ទទួល​បាន។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​​​ "នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ Facebook​ ១ពាន់​លាន​នាក់​ក្នុង​ពេល​តែ​មួយ​ថ្ងៃ។ កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ មាន​មនុស្ស​​ចំនួន​មួយ​នាក់​ក្នុង​ចំណោម​ប្រាំពីរ​នាក់​​​គឺ​ប្រើ​ប្រាស់​បណ្ដាញ​ Facebook​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​គ្រួសារ​ និង​មិត្តភ័ក្ដិ”។

​​​​​​​​​​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​ ២០១២​ បណ្ដាញ​ Facebook បាន​ប្រកាស​ថា ​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ​​ដែល​ប្រើ​ប្រាស់​យ៉ាង​តិច​មួយ​ដង​ក្នុង​មួយ​ខែ​ គឺ​មាន​ចំនួន​១​ពាន់​លាន​នាក់​ ប៉ុន្តែ​ត្រឹម​តែ​បី​ឆ្នាំ​សោះ ​តួលេខ​​ប្រចាំ​ខែ​បាន​ក្លាយ​ទៅ​ជា​តួលេខ​ប្រចាំ​ថ្ងៃ​បាត់​ទៅ​ហើយ។

 

-ចុច​អាន៖ របៀប​បិទ​មិន​ឲ្យ​គេ​បើក​វិបសាយ​​​ផ្ដេស​ផ្ដាស​​​នៅ​​លើ​​កុំព្យូទ័រ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ bbc

អត្ថបទពេញនិយម