១០​សន្លឹក​រំឭក​អនុស្សាវរីយ៍​​ដៃ​គូ​សម្ដែង​មហា​សំណើច ទិនហ្វី​និង​ពូ​តាត

  • 2015-08-29 15:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​កំប្លែង​ជើង​ចាស់​ហុងកុង Stephen Chow (ទិនហ្វី) និង Ng Man-tat (ពូ​តាត) ត្រូវ​បាន​ចាត់​ទុក​ជា​ដៃ​គូ​សម្ដែង​ដ៏​ល្អ​ និង​ធ្លាប់​សម្ដែង​រួម​គ្នា​ជា​ច្រើន​រឿង​ដូច​ជា​រឿង “Shaolin Soccer” , “Love On Delivery” , “God of Cookery” និង “God of Gamblers” ជា​ដើម។

 

បច្ចុប្បន្ន​តារា​ទាំង​ពីរ​រូប​មាន​វ័យ​ខ្ទង់​ហា និង​ហុក​សិប​ឆ្នាំ​អស់​ហើយ ហើយ​ក៏​មិន​ធ្លាប់​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​ត​ទៀត​ដែរ ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា ពួក​គេ​បាន​បញ្ចប់​ទំនាក់ទំនង​ដោយ​សារ ទិនហ្វី គិត​រឿង​លុយ​ច្រើន​ជាង​មិត្តភាព។ ទោះ​យ៉ាង​ណា​ Ng Man-tat បាន​អះអាង​ថា​ពួក​គេ​នៅ​តែ​រក្សា​មិត្តភាព​ល្អ ហើយ ទិនហ្វី ក៏​នៅ​តែ​ជា​មនុស្ស​ស្មោះ​ត្រង់​សម្រាប់​លោក​ដដែល។

 

ក្រឡេក​មើល​រូប​ថត​ចាស់​ៗ ពី​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ដែល​តារា​ឆ្នើម​ទាំង​ពីរ​រូប​សម្ដែង​ជាមួយ​គ្នា​កាល​នៅ​ក្មេង​មើល៍ តើ​ប្រិយមិត្ត​នៅ​ចាំ​ថា​រឿង​ណា​ខ្លះ?

 

 
 
 
 
 
 
 
 
 

រូប​បច្ចុប្បន្ន​របស់​តារា​ទាំង​ពីរ​៖

 

ចុចអាន៖ទិនហ្វី បង្ហាញ​មុខ​លើក​នេះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់​គ្នា

ចុចអាន៖៧​រឿង​ល្អ​ៗ​មើល ដែល​ទិនហ្វី និពន្ធ ដឹកនាំ និង​សម្ដែង​ខ្លួន​ឯង​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop

អត្ថបទពេញនិយម