គួរ​ឲ្យ​សរសើរ! ព្រោះ​ជីវិត​ក្មេង​ស្រី​មិន​ធ្លាប់​ស្គាល់​ម្នាក់ សុខ​ចិត្ត​បោះ​បង់​ប្រាក់១០​ម៉ឺន​ដុល្លារ

  • 2015-08-28 20:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ធ្វើ​អ្វី​ៗ​ដើម្បី​លុយ ព្រោះ​លុយ​អាច​ជួយ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង រស់​ក្នុង​ភាព​ហ៊ឺហា​ស៊ីវិល័យ។ ដើម្បី​សាក​ចិត្ត​មនុស្ស​ថា​ចង់​បាន​លុយ​ប៉ុណ្ណា ក្រុម​អ្នក​បង្កើត​វីដេអូ​តាម YouTube នៅ​សហរដ្ឋអាមេរិក បាន​បង្កើត​សកម្មភាព​ក្លែង​ក្លាយ​មួយ​ឡើង និង​រង់ចាំ​ថត​វីដេអូ​ដោយ​សម្ងាត់។

 

 

ក្រុម​អ្នក​បង្កើត​វីដេអូ​បាន​រៀប​ចំ​លុយ​សុទ្ធ ១០​ម៉ឺន​ដុល្លារ​ដាក់​ក្នុង​វ៉ាលិស​មួយ និង​​ធ្វើ​ជា​ចាប់​ជំរិត​ក្មេង​ស្រី​ម្នាក់។ បន្ទាប់​មក​គេ​បាន​បន្លំ​យក​លេខ​ទូរសព្ទ​អ្នក​នៅ​ក្បែរ​នោះ ដើម្បី​ទាក់​ទង​ឲ្យ​សម្រេច​ចិត្ត​ជ្រើស​រើស ជីវិត​ក្មេង​ស្រី​ និង​ទឹក​ប្រាក់​ដ៏​ច្រើន។ បុរស​ទី​មួយ មិន​ខ្វល់​ពី​​ជីវិត​ក្មេង​ស្រី​ឡើយ ហើយ​យក​ប្រាក់​ទាំង​នោះ​ដើរ​ចេញ​ជាមួយ​មិត្ត​ស្រី​យ៉ាង​លឿន។ ចំណែក​បុរស​ទី​ពីរ ដែល​ហាក់​ដូច​ជា​គ្មាន​អ្វី​ក្នុង​ខ្លួន​នោះ បាន​សម្រេច​ចិត្ត​បោះ​បង់​លុយ​ចោល ដើម្បី​ជួយ​ជីវិត​ក្មេង​ស្រី​គួរ​ឲ្យ​សរសើរ...៕

 

សូម​ទស្សនា​វីដេអូ៖

 

 

 

ចុចអាន៖ មិន​គួរ​ឲ្យ​ជឿ! មួយ​ម៉ឺន​ដុល្លារ​ធ្វើ​ឲ្យ​បុរស​ម្នាក់ដាច់​ចិត្ត​​លក់​សង្សារ​មួយ​យប់

ចុចអាន៖ កុហក​មិត្ត​ប្រុស​ថា​មាន​ផ្ទៃពោះ ចុង​ក្រោយ​ស្រក់​ទឹក​ភ្នែក​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ YouTube(TwinzTV) ​​