កុហក​មិត្ត​ប្រុស​ថា​មាន​ផ្ទៃពោះ ចុង​ក្រោយ​ស្រក់​ទឹក​ភ្នែក​ខ្លួន​ឯង

  • 2015-07-17 21:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ម្នាក់​បាន​​លេង​សើច​ជាមួយ​មិត្ត​ប្រុស​ថា​នាង​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ត្រូវ​មិត្ត​ប្រុស​ដឹង ​ល្បិច រួច​និយាយ​កុហក​វិញ​ថា​រូប​គេ​មិន​អាច​មាន​កូន និង​ចោទ​នាង​ថា​ក្បត់​រហូត​ស្រក់​ទឹក​ភ្នែក។

 

 

នារី​ជា​សង្សារ​ឈ្មោះ Domisha បាន​ត្រៀម​ឧបករណ៍​ធ្វើតេស្ត​មួយ រួច​កុហក​មិត្ត​ប្រុស Erik ​ថា​នាង​មាន​ផ្ទៃ​ពោះ និង​បង្កប់​កាមេរ៉ា​លួច​ថត​សកម្មភាព។ ចំណែក​មិត្ត​ប្រុស ​ពេល​ឮ​ភ្លាម​គិត​ថា​ជា​ការ​លេង​សើច ព្រម​ទាំង​សួរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត។

 

តាម​ការ​ពិត​បុរស​ជា​មិត្ត​ប្រុស​បាន​ប្រទះ​ឃើញ​កាមេរ៉ា ប៉ុន្តែ​រូប​គេ​បាន​ប្រើ​ល្បិច​ទល់​នឹង​ល្បិច។ Erik បាន​​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រម​ទាំង​ប្រាប់​សង្សារ​ថា​គេ​មិន​អាច​មាន​កូន​បាន​ឡើយ។ បុរស​ពូកែ​សម្ដែង​រូប​នេះ បាន​ចោទ​ប្រកាន់​សង្សារ​ថា​ក្បត់​ខ្លួន ទើប​អាច​មាន​ផ្ទៃ​ពោះ​ជាមួយ​អ្នក​ផ្សេង ធ្វើ​ឲ្យ​នាង​ស្រក់​ទឹក​ភ្នែក​ពិតៗ...៕ ​

សូម​ទស្សនា​វីដេអូ៖

 

 

ចុចអាន៖ សើច​លេង​ជាមួយ​ការ​ពញ្ញាក់​អារម្មណ៍​ប្លែក

ចុចអាន៖ មើល​វីដេអូ​នេះ ទើប​ដឹង​ថា​លោក​អូបាម៉ា​សាមញ្ញ​ប៉ុណ្ណា

ចុចអាន៖ នារី​​​ម្នាក់​​ខ្មាស​​​គេ​​​ស្ពឹក​​​មុខ​​ ព្រោះ​​​តែ​​​កុហក​​ថា​​​មាន​​​មិត្ត​​​ប្រុស​​

ចុចអាន៖ ទោះ​បិទ​ភ្នែក​ជិត​ក៏​អាច​ចំណាំ​ម្ដាយ​បាន​ព្រោះ​ក្ដី​ស្រលាញ់​ពិត ​​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ crackerdaily