កម្ពុជា ចាញ់​ ឡាវ ២-១​ ឯ U-16 កម្ពុជា​ ចាញ់​ U-16 ម៉ាឡេស៊ី ២-០

  • 2015-08-30 02:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​ជម្រើស​ជាតិកម្ពុជា​​បាន​​ចាញ់​​ក្រុម​​ជម្រើស​​ជាតិ​ឡាវ​​ដោយ​​លទ្ធផល​ ២-១​ សម្រាប់​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​​កីឡដ្ឋាន​ Rajamangala​ stadium​ ក្នុង​ទីក្រុង​បាងកក​ ប្រទេសថៃ​ដើម្បី​ត្រៀម​យុទ្ធនាការ​ជម្រុះ​ 2018 FIFA​ World Cup​ Russia​ ជា​មួយ​ក្រុម​យក្ស​ប្រចាំតំបន់​អាស៊ី​ ដូចគ្នា។

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិកម្ពុជា​តាម Facebook ថា ឡាវ​បាន​ឈ្នះ​កម្ពុជា ២-១ ដោយ​​ ក្រុម​ឡាវ​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​នៅ​​ដើម​​តង់​ទី​១​ក្នុង​នាទី​ទី​១១ ដោយ​កីឡាករ Khanthavong  ប៉ុន្តែ​នៅ​ចុង​តង់​ទី​១​នាទី​ទី​៤៥ សមាជិក​ក្លិប​ភ្នំពេញ​ក្រោន ធារី ចន្ថាប៊ីន បាន​ជួយ​​ឲ្យ​កម្ពុជា​តាម​ស្មើ ១-១។ ចូល​តង់​ទី​ពីរ​ ក្រុម​ឡាវ​បាន​នាំ​មុខ​ម្តង​ទៀត​នៅ​ដើម​តង់​ដោយ​​ Khanthavong ដដែល​នៅ​នាទី​​៤៧ ខណៈ​ក្រុម​កម្ពុជា​មិន​អាច​តាម​ស្មើ​បាន​ទេ។ ចប់​ការ​​ប្រកួត​កម្ពុជា​ចាញ់​២-១ ​នៅ​លើ​ទឹក​ដី​ថៃ។  

កម្ពុជា (ខៀវ) និង ឡាវ (ក្រហម)កាល​ប្រកួត​នៅ​ភ្នំពេញ

 

ចំពោះ​ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ (​U-16) បាន​ចាញ់​ម្ចាស់​ផ្ទះ U-16 ម៉ាឡេស៊ី​ ដោយ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំដែល​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ល្ងាច​មិញ​នេះ។

 

ក្រុម U-16 កម្ពុជា (រូបថត៖ សហព័ន្ធ​បាល់ទាត់ម៉ាឡេស៊ី)

 

អត្ថបទ៖ ជាន ចាន់រ៉ា