បុរស​កម្លាំង​ប៉ង​រំលោភ​យាយ ៨១ ឆ្នាំ តែ​ចាញ់កល...ជាប់​ខ្នោះ!

  • 2015-08-30 18:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ ៣២ ​ឆ្នាំ​ម្នាក់ បាន​ជាប់​ខ្នោះ​ដៃ និង​ទ្រុង​ដែក ក្រោយ​រូបគេ​ចាញ់​កល​ល្បិច​ លោក​យាយ​វ័យ ៨១ ឆ្នាំ ​ជា​អ្នកភូមិ​ផង​របង​ជាមួយ​គ្នា បន្ទាប់​​ពីមាន​បំណង​ប៉ុនប៉ង​រំលោភ។

 

 

ក្នុង​ហេតុការណ៍​នេះ ជនរងគ្រោះ​ឈ្មោះ Yom Klinpalat ប្រាប់​ទៅ​កាន់​ប៉ូលិស​ដោយ​មិន​ស្ទាក់ស្ទើរ​ថា លោក​យាយ​កំពុងតែលង់លក់ ពេល​អ្នក​ជិតខាង Paitoon Pui-ngen លួច​ចូល​ក្នុង​ផ្ទះ និង​ប៉ង​ធ្វើ​សកម្មភាព​ចាប់​​រំលោភនោះ។

 

លោកយាយ​ឱ្យ​ដឹង​ថា ខ្លួនបាន​ប្រើ​ល្បិចឱ្យ​ជន​ជាប់ចោទ​ឱ្យ​បិទភ្លើងសិន ក្រោយ​​ពេល​មាន​ឱកាស​ទាត់​បុរស​នេះ និង​ស្រែក​ឱ្យ​អ្នកជិតខាង​​ជួយ ប៉ុន្តែ​លោក​យាយ​ ត្រូវ​ជននេះ​វាយ​បណ្ដាល​ឱ្យ​ជាំ​ផ្ទៃមុខ។

 

ចំណែក Paitoon បាន​គេច​ខ្លួនពី​កន្លែង​កើត​ហេតុ មុន​អ្នក​ស្រុក​មក​ដល់ ប៉ុន្តែ​ជនល្មើស​​រូប​នេះ ត្រូវ​ក្រុម​អ្នកស្រុក​​ចាប់​បាន និង​ វាយ​ទ្រម​ខ្លួន​មុន​បញ្ជូន​ឱ្យ​ប៉ូលិសខេត្ត Ang Thong ប្រទេស​ថៃ។ Paitoon ជាប់ចោទ​ពី​បទ​រំលោភ​សេចក្ដី​ទុកចិត្ត ប្រើ​អំពើ​ហិង្សា និង​ ការ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ។

 

លោក Peerapan Jantien ស្នងការ​ប៉ូលិស​ស្រុក Wiset Chaichan និយាយ​ថា ជន​ជាប់ចោទ Paitoon ​គឺ​ស្រដៀង​គ្នា​នឹង​ជនសង្ស័យ​ដែល​បាន​រំលោភ​ស្ត្រី ១០ នាក់ និង​ សម្លាប់​ស្ត្រី​ពីរនាក់ នៅ​ជាយ​ទី​ក្រុង​បាងកក កាល​ពី​ ៥ ឆ្នាំ​មុន (មិនទាន់​ចាប់​បាន)។

 

លោក​នឹង​ធ្វើ​ការ​ជាមួយ​ស្ថាប័ន​ប៉ូលិស​ផ្សេងៗ​ទៀត ដើម្បី​ស្វែង​រក​ឱ្យ​ឃើញ​ថា​តើ Paitoon ជា​ជន​សង្ស័យ​ដែល​​លោក​កំពុងស្វែង​​រក ឬ​យ៉ាងណា។ នេះ​បើ​តាម​របាយការណ៍​របស់​គេហទំព័រ Manager ជា​ភាសា​ថៃ។

 

ហេតុការណ៍​ខាងលើ បាន​កើត​ឡើងកាល​ពី​យប់​ថ្ងៃ​ទី​ ២៨ ខែ​សីហា ឆ្នាំ ២០១៥ នៅ​ផ្ទះ​ស្ត្រី​រងគ្រោះ ក្នុង​ខេត្ត Ang Thong ៕

 

 

 

គួរ​ឲ្យ​សរសើរ! ព្រោះ​ជីវិត​ក្មេង​ស្រី​មិន​ធ្លាប់​ស្គាល់​ម្នាក់ សុខ​ចិត្ត​បោះ​បង់​ប្រាក់១០​ម៉ឺន​ដុល្លារ

ដំរី​ចុះ​ប្រេង​នៅ​ថៃ​សម្លាប់​​ហ្ម រួច​រត់​ចូល​ព្រៃ​​​ពេលកំពុង​ដឹក​ទេសចរ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ bangkok