អង្គុយ​មើល​ទូរទស្សន៍​​យូរ​ គ្រោះ​ថ្នាក់​​​សុខភាពធ្ងន់ធ្ងរ ​​លើស​អ្វី​ដែល​អ្នក​ធ្លាប់​គិត​

  • 2015-08-31 17:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ថា​ការ​អង្គុយ​មើល​ទូរទស្សន៍​យូរ អាច​ប៉ះពាល់​សុខភាព ប៉ុន្តែ​ប្រហែល​មិន​មាន​អ្នក​ណា​គិត​ដល់​ថា​វា​ប៉ះពាល់​​ខ្លាំង​នោះ​នោះ​ទេ។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​​របស់​អ្នក​ជំនាញ​បាន​បង្ហាញ​ថា​ការ​​​មើល​ទូរទស្សន៍​យូរ​ម៉ោង​ពេក​ គឺ​បណ្ដាល​ឲ្យ​​គ្រោះ​ថ្នាក់​ដល់​សុខភាពធ្ងន់ធ្ងរ។

 

 

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​បាន​រក​ឃើញ​ថា​​​ការ​អង្គុយ​​សំកុក​មើល​ទូរទស្សន៍​យូរ ​ជា​មធ្យម​ចាប់​ពី​៥​ម៉ោង​​ឡើង​ទៅ ​គឺ​ជះ​ឥទ្ធិពល​​អាក្រក់​ដល់​សុខភាព​​ដូច​ជា​ដំណើរ​​ស្ទះ​សរសៃ​ឈាម និង​ឈាម​កក​ក្នុង​សួត​ ជា​ពិសេស​មនុស្ស​​ចាស់​ៗ​​អាយុ​ពី​៤០​ទៅ​​៥៩​ឆ្នាំ។ នេះ​បើ​តាម​ក្រុម​​អ្នក​ជំនាញ​ពី​សាកលវិទ្យាល័យ​ Osaka ប្រទេស​ជប៉ុន​​ ដែល​បាន​​សិក្សា​ទៅ​លើ​មនុស្ស​៨៦០០០​នាក់​ដែល​មាន​អាយុ​លើស​​ពី​១៨​ឆ្នាំ​ឡើង។

 

លោក​វេជ្ជបណ្ឌិត Toru Shirakawa​​ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​នេះ​បាន​ឲ្យ​ដឹង​ថា ការ​អង្គុយ​មើល​ទូរទស្សន៍​យូរ​ម៉ោង​ គឺ​​​​អាចបណ្ដាល​ឲ្យ​​​​ខ្សោះ​ជាតិ​ទឹក​​​​ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ដល់​សួត​ និង​ដំណើរ​ឈាម​ដែល​បញ្ជូន​ពី​បេះដូង​ទៅ​សួត ដូច​នេះ​​វា​សំខាន់​ដែល​អ្នក​ចូល​ចិត្ត​មើល​ទូរទស្សន៍​យូរ​គួរ​ឧស្សាហ៍​ក្រោក​ឈរ​និង​ញ៉ាំ​ទឹក​ដើម្បី​ជៀស​​ពី​បញ្ហា​ខាង​លើ។ ក្រៅ​ពីញ៉ាំ​ទឹក អ្នក​ក៏​គួរ​ឧស្សាហ៍​ក្រោក​ឈរ​ផង​ដែរ អំឡុង​ពេល​មើល​នោះ។

 

រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​កើត​បញ្ហា​ខាង​លើ​ អាច​មាន​ដូច​ជា​​ចុក​ទ្រូង (ឈឺ​ទ្រូង​ពេល​ដក​ដង្ហើម) ក្អក (ដោយ​សារ​ខ្សោះ​ជាតិ​ទឹក) និង​មាន​អារម្មណ៍​វិលមុខ​ (ខ្សោយ) ជា​ដើម។

 

មិន​មាន​ការ​បញ្ជាក់​ថា​ការ​មើល​ទូរទស្សន៍​យូរ​​​បាន​ប៉ះពាល់​ដល់​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ ប៉ុន្តែ​នៅ​ប្រទេស​អង់គ្លេស​មនុស្ស​​ដល់​ទៅ​ជាង​៦​​ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​សារ​ករណី​​កើត​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​អង្គុយ​មើល​ទូរទស្សន៍​យូរៗ​ពេក៕

 

 

ចុច​អាន៖ ទម្លាប់​​​ប្រចាំ​ថ្ងៃ​៥យ៉ាង ​ដែល​​ធ្វើ​ឲ្យ​​អ្នក​​ឆាប់​ឈឺ​ខ្នង​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ looknews

អត្ថបទថ្មី