Ronaldo​ជួល​ជាង​ចម្លាក់​ធ្វើ​រូប​ខ្លួន​ឯង​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​ទុក​តាំង​ក្នុង​ផ្ទះ

  • 2015-08-31 18:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តែ​ជួល​ជាង​ចម្លាក់​សញ្ជាតិ​អង់គ្លេស​ម្នាក់​ឱ្យ​ធ្វើ​រូប​ខ្លួន​ឯង​មួយ​មាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​តាំង​ក្នុង​ផ្ទះ​របស់​គេ​នៅ​អេស្ប៉ាញ។

 

រូប​កាល​ឆ្នាំ​២០១៣ នៅ​សារមន្ទីរ​ Museum of Wax

 

រូប​ក្រមួន​ដែល Ronaldo ​ជួល​លោក Michael Wade ​ឱ្យ​ឆ្លាក់​​នោះ​គឺ​មាន​រូបរាង​ដូច​ទៅ​នឹង​រូប​របស់​គេ​នៅ​សារមន្ទីរ​ Museum of Wax ​នៅ​ប្រទេស​អេស្ប៉ាញ​ដែរ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ថា​ប្ដូរ​ម៉ូដ​សក់ ​និង​ឯកសណ្ឋាន​បន្តិច​ប៉ុណ្ណោះ។ ​ម៉ូដ​សក់​​នៃ​រូប​ចម្លាក់​ថ្មី​នោះ គឺ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Real Madrid ​ជា​អ្នក​រើស​ដោយ​ខ្លួន​ឯង ចំណែក​ឯ​ឯកសណ្ឋាន​ប្រហែល​ជា​ពាក់​អាវ​របស់ Real Madrid ​។

 

លោក Wade ​ដែល​ជា​អ្នក​ចម្លាក់​ល្បី​ឈ្មោះ​របស់​អង់គ្លេស​បាន​ប្រាប់​ទៀត​ថា រូប​ Ronaldo ថ្មី​នេះ លោក​នឹង​ធ្វើ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​យក​គំរូ​តាម​រូប​កាល​ពី​ឆ្នាំ​២០១៣។ ហើយ​អ្វី​ដែល​លោក​សម្រេច​ចិត្ត​ព្រម​ធ្លាក់​ដោយ​ខ្លួន​ឯង​នេះ មិន​មែន​ដោយសារ​តែ​លុយ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​នៃ​ការ​ស្រលាញ់​បាល់​ទាត់​ផង​ដែរ។

 

 

 

សូម​បញ្ជាក់​ថា​សារមន្ទីរ Museum of Wax ​ធ្លាប់​បាន​ធ្វើ​រូប​របស់​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៣​សម័យ​ខាង​លើ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​កាល​នោះ​រាង​កាយ​ធ្វើ​ពី​ក្រមួន ប៉ុន្តែ​សក់​ក្បាល​វិញ​គឺ​ជា​សក់​ពិត​ដែល​បាន​យក​មក​ពី​ប្រទេស​ឥណ្ឌា៕

ចុចអាន៖ Ronaldo៖ ភាព​ភ័យ​ខ្លាច​ធំ​បំផុត​របស់​ខ្ញុំ​គឺ…

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ newsunited