ឡាន​តម្លៃ​៤,៨​លាន​ដុល្លារ​របស់​ Floyd​ មាន​អ្វី​ពិសេស?​

  • 2015-09-01 18:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather​ បាន​បង្អួត​នូវ​រថយន្ត​ចុង​ក្រោយ​បំផុត​ដែល​ខ្លួន​បាន​ទិញ​ក្នុង​តម្លៃ​ក៏​ខ្ពស់​មួយ​គឺ​ដល់​ទៅ​ ៤,៨​លាន​ដុល្លារ។ ហើយ​មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ចង់​ដឹង​ថា ​រថយន្ត​ដែល​អ្នក​ប្រដាល់​មួយ​រូប​នេះ​បាន​ទិញ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​បាន​ជា​ថ្លៃ​ដល់​ថ្នាក់​នេះ?

 

អញ្ចឹង​កុំ​បង្អង់​យូរ​ ទៅ​តាមដាន​ការ​បក​ស្រាយ​ពី​សមត្ថភាព​របស់​រថយន្ត​តម្លៃ​ ៤,៨​លាន​ដុល្លារ​ទាំង​អស់​គ្នា៖

 

 

Floyd​ បាន​ឲ្យ​ដឹង​ត្រួស​ៗ​​តាម​រយៈ​បណ្ដាញ​សង្គម​ថា​ រថយន្ត​ដែល​គេ​បាន​ទិញ​គឺ​ជា​រថយន្ត​​ម៉ាក Koenigsegg​ ម៉ូដែល​ CCXR Trevita ផលិត​ឡើង​ដោយ​រោងចក្រ​ ULTRA Boutique Automobile។ ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ម៉ូដែល​ CCXR Trevita​ នេះ​ផលិត​ឡើង​តែ​បី​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ពិភព​លោក​ ដោយ​មាន​មក​ជា​មួយ​នូវ​សមត្ថភាព​ដ៏​ខ្លាំង​អស្ចារ្យ​ស័ក្ដិសម​​ជា​កំពូល​រថយន្ត។

 

យោង​តាម​ Koenigsegg ​រថយន្ត​នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ V8​ ទំហំ​៤,៨​លីត្រ​ កម្លាំង​ ១០១៨​សេះ​ អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​០​ទៅ​១០០គ.ម/ម៉​ ក្នុង​ពេល​​ត្រឹម​តែ​ ២,៩​វិនាទី​ និង​​បរ​បាន​ក្នុង​ល្បឿន​លឿន​បំផុត​​ប្រហែល​ ៤១០​គ.ម/ម៉។ រថយន្ត​នេះ​មាន​បណ្ដោយ​ ៤,២៩៣​ម៉ែត្រ​ ទទឹង​១,៩៩៦​ម៉ែត្រ​ កម្ពស់​១,១១៤​ម៉ែត្រ​ និង​ និង​មាន​ទម្ងន់​ ១២៨០​គីឡូក្រាម។

 

 

 

 

 

ចំពោះ​ការ​បើក​បរ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ស៊ី​សាំង​អស់​ប្រមាណ​១៨​ទៅ​២១​លីត្រ ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ។ ចំណុច​ពិសេស​​ជាង​គេ​នោះ​គឺ​ការ​រចនា​រូបរាង​របស់​រថយន្ត​នេះ​ដោយ​ពណ៌​របស់​វា​មិន​មែន​បាន​មក​ពី​ការ​លាប​ថ្នាំ​នោះ​ទេ​ គឺ​តួ​ខ្លួន​របស់​វា​ផលិត​ពី​សារធាតុ​កាបូន​ពណ៌​ស ​ដែល​មាន​សភាព​ចែង​ចាំង​ដូច​ជា​គ្រាប់​ពេជ្រ​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ។ នេះ​គឺ​ជា​ការ​រចនា​ដ៏​ពិសេស​មួយ​​របស់​ Koenigsegg​ សម្រាប់​រថយន្ត​ដែល​ផលិត​មាន​ចំនួន​កំណត់​មួយ​នេះ៕

​​​​​​​​

-ចុច​អាន៖ ប្រយ័ត្ន​អាសាបង់​ធំ​ បើ​នៅ​តែ​បើក​រថយន្ត​ពេល​​ទ្រនិច​សាំង​ធ្លាក់​ដល់​បាត

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ koenigsegg

អត្ថបទពេញនិយម