បុរសមុខដូចអូបាម៉ានៅចិន ចាប់ផ្ដើមល្បីឈ្មោះខ្លាំង
- 2015-09-01 21:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមុខដូចអូបាម៉ានៅចិន ចាប់ផ្ដើមល្បីឈ្មោះខ្លាំង
ចន្លោះមិនឃើញ
បុរសវ័យ ២៩ឆ្នាំម្នាក់នៅប្រទេសចិន ដែលមានមុខមាត់ស្រដៀងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចាប់ផ្ដើមល្បីឈ្មោះតាមបណ្ដាញសង្គមនានា និងអាចរកចំណូលបានក្រាស់ក្រែលផងដែរ។
លោក Xiao Jiguo កំពុងរស់នៅក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ បុរសវ័យ ២៩ឆ្នាំរូបនេះ បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកលេងបណ្ដាញសង្គមដំបូងកាលពីឆ្នាំ២០១២ នៅពេលមិត្តភក្តិរបស់លោក បង្ហោះវីដេអូមួយ។ ចាប់ពីពេលនោះមក លោកក៏ចាប់ផ្ដើមត្រាប់តាមសកម្មភាពរបស់ បារ៉ាក់ អូបាម៉ាតែម្ដង។
អំឡុងពេល ៤ឆ្នាំចុងក្រោយ Xiao បានបង្កើនប្រជាប្រិយភាពយ៉ាងឆាប់រហ័ស តាមរយៈការបង្ហាញមុខក្នុងកម្មវិធីសម្ដែងសមត្ថភាព កម្មវិធីទូរទស្សន៍នានា និងបណ្ដាញអ៊ីនធឺណិត។ ពេលនេះ រូបគេកំពុងស្ថិតក្រោមដំណាក់កាលវះកាត់ ដើម្បីធ្វើយ៉ាងណាឲ្យមានមុខមាត់កាន់តែដូចប្រធានាធិបតីសហរដ្ឋអាមេរិក។
យ៉ាងណាក្ដី Xiao មិនធ្លាប់បានជួបលោក អូបាម៉ា ទេ ហើយក៏មិនដឹងថាប្រធានាធិបតីស្បែកខ្មៅរូបនេះចូលចិត្តធ្វើអ្វីដែរ។ ដូចនេះហើយ ទើបលោកត្រូវរៀនច្រើនទៀត ដូចជាភាសាអង់គ្លេស សុន្ទរកថា និងកាយវិការនិយាយស្ដីរបស់លោក បារ៉ាក់ អូបាម៉ា៕
ចុចអាន៖ អូបាម៉ាក្លែងក្លាយ ប៉ះ គីម ជុងអ៊ុនក្លែងក្លាយ មានអ្វីកើតឡើង?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist