អតីត​និស្សិត​ចិន​បង្កើត​​​ចង្ក្រាន​​ម៉ាស៊ីន​​​បោះ​ពុម្ព​នំ pancake 3D

  • 2015-09-02 23:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​និស្សិត​​ជនជាតិ​ចិន​​ម្នាក់​​​​ មាន​​គំនិត​ច្នៃ​ចេញ​ជា​​​​​ចង្ក្រាន​ម៉ាស៊ីន​បោះ​ពុម្ព​​​នំ​ pancake​ 3D​​​​​ ដែល​អាច​បង្កើត​ជា​រូប​រាង​ប្លែក​ៗ តាម​ការ​ចង់​បាន​​របស់​អ្នក​ប្រើ​ប្រាស់។ ​​​​​​

 

 

​ចង្ក្រាន​ម៉ាស៊ីន​បោះពុម្ព​នំ ​pancake នោះ​​ជា​គម្រោង​មួយ​ ​បង្កើត​ដោយ​​ Wang Xin ​អតីត​និស្សិត​​បញ្ចប់​​ការ​​ពី​សាកលវិទ្យាល័យ​ Tsinghua។ ​គំនិត​នៃ​ការ​បង្កើត​ម៉ាស៊ីន​នោះ​គឺ Wang ​ទទួល​​បាន​ពី​​អ្នក​លក់​នំ pancake ម្នាក់។ ចង្ក្រាន​ម៉ាស៊ីន​នោះ​​អាច​បោះ​​ពុម្ព​​ជា​នំ​ pancake ជា​រូប​រាង​ផ្សេងៗ ដូច​ជា​តុក្កតា និង​តួ​​អក្សរ​ចិន តាម​​ការ​ចង់​បាន។

 

Wang ​បាន​បន្ថែម​ថា​ ការ​បង្កើត​ថ្មី​នោះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​អតិថិជន​ជា​ស្ត្រី​ៗ​នៅ​ពេល​ដែល​ដាក់​លក់​​​ក្នុង​កម្មវិធី​បុណ្យ​ចំណី​អាហារ​មួយ​កាល​ពី​ខែ​សីហា៕

 

 

ចុច​អាន៖ ភោជនីយដ្ឋាន​​​​គុក មាន​ពិត​នៅ​ចិន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ chinadaily​