Rihanna ត្រូវអ្នកអភិរក្សសត្វព្រៃអុកឡុកពេលសម្ពោធទឹកអប់ថ្មីរបស់ខ្លួន
- 2015-09-03 13:05:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rihanna ត្រូវអ្នកអភិរក្សសត្វព្រៃអុកឡុកពេលសម្ពោធទឹកអប់ថ្មីរបស់ខ្លួន
ចន្លោះមិនឃើញ
ថ្មីៗនេះកំឡុងពេលសម្ពោធទឹកអប់ថ្មីរបស់ខ្លួន តារាចម្រៀង Rihanna ត្រូវបានក្រុមអ្នកប្រឆាំងការប្រើប្រាស់ស្បែកសត្វអុកឡុក ដោយពួកគេបានស្រែកថា "Rihanna មិនចេះខ្មាសគេ"។
តារាចម្រៀងម្ចាស់បទ Diamond បានបង្ហាញមុខនៅផ្សារទំនើប Macy នៅទីក្រុង New York ដើម្បីបង្ហាញទឹកអប់ "RIRI” ថ្មីរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនបានប៉ុន្មានផងក៏បានជួបបញ្ហាដោយសារសកម្មជនមួយក្រុមនេះ។
ខណៈ Rihanna កំពុងរៀបរាប់ពីក្លិនទឹកអប់ដល់អ្នកគាំទ្រ ក្រុមសកម្មជនបានរត់ទម្លាយចូលមកហើយបានលើកផ្លាកធំៗថា "Rihanna មិនចេះខ្មាសគេ! សម្លាប់សត្វ ៥០ក្បាលដើម្បីបានអាវរោមសត្វមួយ"។ បន្ទាប់មកសន្តិសុខបានចូលមកនាំក្រុមសកម្មជនទាំងនេះចេញក្រៅអគារ។
នេះមិនមែនជាលើកទីមួយទេដែលតារាវ័យ ២៧ឆ្នាំរូបនេះរងការវាយប្រហារពីក្រុមអ្នកអភិរក្សសត្វព្រៃ។ កាលពីឆ្នាំ ២០១២ PETA (People for the Ethical Treatment of Animals) បានរិះគន់តារាចម្រៀងមួយនេះយ៉ាងចាស់ដៃដោយ Rihanna បានពាក់ស្បែកជើងធ្វើពីស្បែកពស់។
តំណាងនេះបាននិយាយថា " Rihanna មិនដឹងទេថាស្បែកជើងដែលនាងពាក់នោះ គឺធ្វើពីពស់ដែលត្រូវដំដែកគោលលើដើមឈើ និងពន្លាត់ស្បែកទាំងរស់ ហើយពស់ទាំងនោះមិនអាចឡើងទូរទស្សន៍បកស្រាយពីវិបត្តិរបស់ពួកវាទេ។ Rihanna និង Lady Gaga គឺចង់ឲ្យគេចាប់អារម្មណ៍លើការស្លៀកពាក់របស់ខ្លួនជាជាងទេពកោសល្យដែលខ្លួនមាន។ ពួកគេមិនដឹងថាមនុស្សដទៃទៀតកំពុងសើចចំអកពួកគេទេ" ៕
ចុចអាន៖Rihanna សូម្បីឈុតប្រពៃណីក៏សិចស៊ីស្ទើរតែស្រាតដែរ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ mirror