Rihanna សូម្បី​ឈុត​ប្រពៃណី​ក៏​សិចស៊ី​ស្ទើរ​តែ​ស្រាត​ដែរ

  • 2015-08-04 23:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចង្វាក់​ R&B Rihanna បាន​​បង្ហាញ​រាង​​សិចស៊ី​យ៉ាង​លេចធ្លោ ក្នុង​​ក្បូន​ដង្ហែ​សម្រាប់​ពិធីបុណ្យ​ Kadooment Day កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា នៅ​ប្រទេស​កំណើត​របស់​នាង​គឺ​កោះ​បារបាដូស។

 

តារា​ចម្រៀង​វ័យ ២៧ឆ្នាំ​រូប​នេះ​មិន​បាន​ស្លៀក​សំលៀក​បំពាក់​អ្វី​ច្រើន​ឡើយ​ក្រៅ​ពី​ឈុត​ប៊ីគីនី​ដែល​តុបតែង​ដោយ​គ្រឿង​អលង្ការ​បែប​ប្រពៃណី​របស់​ជនជាតិ​បារបាដូស។ អំឡុង​ពេល​ក្បូន​ដង្ហែ គេ​ឃើញ​ម្ចាស់​បទ "Diamond” បង្ហាញ​ភាព​រីករាយ​ក៏​ដូច​ជា​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជាមួយ​ទស្សនិកជន​និង​អ្នក​ចូលរួម​កម្មវិធី​ទាំង​អស់។

 

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ដែរ​នោះ គឺ​ថា​ក្នុង​ក្បូន​ដង្ហែ​ក៏​មាន​វត្តមាន​របស់​ជើង​ឯក​ប្រណាំង​រថយន្ត Formula One អង់គ្លេស Lewis Hamilton ដែល​គេ​សង្ស័យ​ថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ Rihanna ក្នុង​នោះ​ដែរ ៕

 

 
 
 
 
 
 

កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton ដែល​គេ​សង្ស័យ​ថា​ជា​មិត្ត​ប្រុស​ថ្មី​របស់ Rihanna

 

ចុចអាន៖ល្បី​ Rihanna កំពុង​មាន​ស្នេហា​ជា​មួយ​អ្នក​ប្រណាំង​ឡាន​ Lewis Hamilton

ចុចអាន៖ជឿ​អត់ ​បើ​ប្រាប់​ថា ​​​​គ្រាន់​តែ​​​ថែ​សក់​​ ​​Rihanna ​​ចំណាយ​មួយ​លាន​ដុល្លារ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail

អត្ថបទថ្មី