ចូល​មើល​ទិដ្ឋភាព​ហាង​ប្រពន្ធ ​Beckham ប្លែក ពិសេស​​យ៉ាង​ណា?

  • 2015-09-03 15:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Victoria Beckham ដែល​ត្រូវ​ជា​ភរិយា​របស់​អតីត​តារា​បាល់ទាត់​​ David Beckham បាន​បើក​​ហាង​សំលៀកបំពាក់​ដំបូង​របស់​ខ្លួន​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ Dover Street ក្នុង​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​កន្លង​ទៅ​។

 

ហាង​ដ៏​ប្រណិត​មួយ​នេះ​​រៀបចំ​​​ច្នៃ​រូបរាង​ដោយ​អ្នក​ស្រី Farshid Moussavi ដែល​ជា​​ស្ថាបត្យករ​សញ្ជាតិ​អ៊ីរ៉ង់ ដែល​ធ្លាប់​ទទួលខុសត្រូវ​ចំពោះ​ផែនការមេ​និង​ហេដ្ឋារចនាសម្ព័ន្ធ​​ឧទ្យាន​អូឡាំពិក​ទីក្រុង​ឡុងដុង។ ហាង​មួយ​នេះ​​មាន​ទំហំ​ជាង​៥០០​ម៉ែត្រ​ការ៉េ ​ហើយ​នៅ​ពី​មុខ​ហាង​មាន​​សរសេរ​អក្សរ​ Victoria Beckham ។ ចំពោះ​ផ្ទៃ​ខាង​ក្នុង​មាន​លក់​សុទ្ធ​តែ វ៉ែនតា​ សំលៀកបំពាក់ កាបូប​នារី​ម៉ាក​ល្បី​ៗ​ និង​រៀបចំ​ដេគ័រ​បាន​យ៉ាង​ល្អ​។ កុំ​ចាំ​យូរ​មើល​ទិដ្ឋភាព​ទាំង​ស្រុង​ខាង​ក្រោម៖

 

 
 
 
 
 
 

 

ចុចអាន៖តារា​ល្បី​ៗ​វ័យ​ក្មេង ៨រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ថ្លៃ​រាប់​លាន​ដុល្លារ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ express

អត្ថបទថ្មី