គង់ ចាន់រដ្ឋា ជួបទុក្ខធំនៅស្រុកកំណើត
- 2015-09-04 17:44:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ចាន់រដ្ឋា ជួបទុក្ខធំនៅស្រុកកំណើត
ចន្លោះមិនឃើញ
គង់ ចាន់រដ្ឋា កំពុងជួបទុក្ខជាទម្ងន់ឪពុកស្លាប់ក្នុងដើមខែកញ្ញានេះ ដោយរោគាពាធនៅទីរួមខេត្តសៀមរាបក្នុងវ័យ ៤៦ ឆ្នាំ។
តារាចម្រៀងស្រីប្រចាំផលិតកម្ម Diamond Music រូបនេះបញ្ជាក់ថា ឪពុករបស់នាងទើបធ្លាក់ខ្លួនឈឺរយៈពេលប្រមាណ ២ ខែចុងក្រោយ ខណៈគ្រួសារបានខិតខំព្យាបាលអស់លទ្ធភាពទៅហើយ នៅតែមិនអាចធូរស្បើយសោះ ទីបំផុតក៏ត្រូវលាចាកលោកចោលប្រពន្ធកូន។ តារាចម្រៀងរូបនេះបន្ថែមថា៖ "ខ្ញុំអត់បានមកទាន់ដង្ហើមប៉ាដែរហ្នឹង ទាល់តែព្រឹកឡើង ទើបប្អូនទូរសព្ទមកប្រាប់ហើយឡើងមកខេត្តភ្លាមៗតែម្ដង"។
នាងបន្តទៀតថា មិនបានប្រាប់ដំណឹងនេះទៅកាន់អ្នករួមអាជីពសិល្បៈណាម្នាក់ឡើយ ព្រោះពេលវេលាបន្ទាន់ពេក មានតែខាងផលិតកម្ម Diamond Music ទេដឹងដំណឹងនេះ។ ដោយសារចម្ងាយផ្លូវពីភ្នំពេញទៅសៀមរាបវែងឆ្ងាយលំបាកទៅមក ធ្វើឱ្យនាងមិនបានអញ្ជើញអ្នករួមអាជីព ដើម្បីទៅចូលរួមក្នុងគម្រប់ខួប ៧ ថ្ងៃ ឪពុកនៅចុងសប្ដាហ៍នេះទេ ខណៈបច្ចុប្បន្នអ្នកសិល្បៈភាគច្រើនកំពុងមានការមមាញឹកក្នុងការងាររបស់ពួកគេ៕
អានអត្ថបទ៖ អ្នកនិពន្ធ ជួន សុជា ឱ្យម្ដាយស្រោចទឹកជាប្រចាំព្រោះ…
អានអត្ថបទ៖ ស្ងាត់ៗ កែវ និសា ទទួលតំណែងថ្មីមួយនៅ CNC
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ