Angelina Jolie ​ទី​ពីរ​បោះ​អាជីព​ជា​តារា​ ស្រវា​ការងារ​​ការិយាល័យ​

  • 2015-09-05 16:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea Marr ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា Angelina Jolie ​ទី​ពីរ​មិន​ព្រម​ចូល​ធ្វើ​ជា​តារា​ម៉ូដែល​ឬ​តួ​សម្ដែង​អ្វី​នោះ​ទេ​ទោះ​ជា​មាន​គេ​ហៅ​ច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ ពោល​គឺ​នាង​ស្រលាញ់​ការងារ​ឯកជន​ធ្វើ​ការ​ក្នុង​ការិយាល័យ។

 

 

ស្រី​ស្អាត​វ័យ​២៤​ឆ្នាំ​ខាង​លើ​ត្រូវ​បាន​គេ​យក​ទៅ​ប្រដូច​ជាមួយ Angelina Jolie ​ដោយសារ​តែ​រូប​នាង​មាន​មុខ​មាត់​ដូច​គ្នា​សឹង​តែ​បេះបិទ​ទៅ​ហើយ ទាស់​ត្រង់​ថា​ម្នាក់​នៅ​ក្មេង​ម្នាក់​ទៀត​វ័យ​ជ្រេ​បន្តិច​ប៉ុណ្ណោះ។ ដោយសារ​អីចឹង​ហើយ បាន​ធ្វើ​ឱ្យ Marr ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ណាស់ ហើយ​ក៏​ត្រូវ​បាន​ផលិត​កម្ម​និង​ក្រុម​ដើរ​ម៉ូដ​ជា​ច្រើន​ហៅ​ឱ្យ​ចូល​សម្ដែង។ ផ្ទុយ​ទៅ​វិញ នារី​សញ្ជាតិ​ស្កុតឡែន​រូប​នេះ​មិន​ព្រម​ទទួល​នោះ​ទេ ព្រោះ​ថា​តាំង​ពី​តូច​មក​នាង​ស្រលាញ់​ការងារ​ក្នុង​ការិយាល័យ​ច្រើន​ជាង​ការងារ​ជា​តារា។

 

 

 

ចំពោះ​រឿង​ខាង​លើ​នេះ Marr ​បាន​បញ្ជាក់​បន្ថែម​ថា៖ “អរគុណ​អ្នក​រាល់​គ្នា​ដែល​ប្រដូច​ខ្ញុំ​ទៅ Angelina។ តែ​ជឿ​ខ្ញុំ​ទៅ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​តារា​នោះ​ទេ។ ខ្ញុំ​មាន​កម្ពស់​ត្រឹម​តែ​១,៥៧​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ដែល Angelina  ​វិញ​មាន​កម្ពស់​ដល់​ទៅ​១,៧​ម៉ែត្រ​ឯ​ណោះ”។

 

ស្រី​ស្រស់​ខាង​លើ​ប្រាប់​ពី​មូលហេតុ​ដែល​នាង​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​ប្រពន្ធ​របស់ Brad Pitt ​ថា​ដោយសារ​តែ​កាល​ពី​មុន​នាង​ធ្លាប់​មាន​គ្រោះថ្នាក់​នៅ​លើ​ផ្ទៃ​មុខ ដូច្នេះ​ហើយ​ក៏​បាន​ទៅ​កែសម្ផស្ស កែ​ច្រមុះ​និង​ផ្នែក​ផ្សេង​ៗ​ទៀត៕

ចុចអានរឿង​ថ្មី Brad Pitt និង Angelina Jolie ឈ្លោះ​គ្នា ហូរ​ទឹក​ភ្នែក​មិន​ឈប់

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail