រឿង​ថ្មី Brad Pitt និង Angelina Jolie ឈ្លោះ​គ្នា ហូរ​ទឹក​ភ្នែក​មិន​ឈប់

  • 2015-08-07 17:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Universal ទើប​តែ​បញ្ចេញ​វីដេអូ​ផ្សព្វផ្សាយ​សម្រាប់​ខ្សែ​ភាពយន្ត​ថ្មី "By the Sea” ដែល​សម្ដែង​ដោយ​គូ​ស្វាមី​តារា​ល្បី​ហូលីវូដ Brad Pitt និង Angelina Jolie Pitt។

 

 

“By the Sea” គឺ​ជា​ភាពយន្ត​បែប​មនោសញ្ចេតនា ដែល​រៀបរាប់​ពី​គូ​ស្នេហ៍​មួយ​គូ​ក្នុង​ទសវត្ស៧០ ដែល​បាន​សម្រេច​ចិត្ត​មក​វិស្សមកាល​ជាមួយ​គ្នា​នៅ​មាត់​សមុទ្រ​នៅ​អឺរ៉ុប ដើម្បី​ផ្សះផ្សា​ទំនាក់ទំនង​ស្នេហា​ដែល​តែងតែ​មាន​បញ្ហា​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ ថត​នៅ​ប្រទេស​ម៉ាល់តា ភាពយន្ត​​នេះ គឺ​ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​ផលិត​ផ្ទាល់​ដោយ Angelina Jolie ហើយ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

 

“By The Sea” គឺ​ជា​ស្នាដៃ​ដឹកនាំ​ទី​៣​របស់ តារា​វ័យ ៣៩ឆ្នាំ Angelina Jolie បន្ទាប់​ពី​រឿង "The Land of Blood and Honey” និង "Unbroken”។ ភាពយន្ត​បន្ទាប់​ដែល Jolie ត្រៀម​ដឹកនាំ​គឺ​រឿង "First They Killed My Father” ដែល​រៀបរាប់​ពី​ការ​ចងចាំ​របស់​កុមារី​ក្នុង​សម័យ​ខ្មែរ​ក្រហម។

 

ទស្សនា Trailer ដំបូង​របស់​ខ្សែភាពយន្ត "By The Sea” ខាង​ក្រោម​នេះ៖

 

 

ចុចអាន៖ក្រសួង​វប្បធម៌​សន្យា​​ជួយ​ ​Angelina Jolie ពេញ​ទំហឹង​ដើម្បី​ផលិត​ភាពយន្ត​ពី​កម្ពុជា

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ variety