អង់គ្លេស​ឈ្នះ​ក្រុម​​​ខ្លាំង​ស្វីស​ ២-០​ ក្នុង​ជើង​ទី​ពីរ​ទៀត

  • 2015-09-09 13:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​ជើង​ទី​មួយ​នោះ​ទេ​ ក្រុម​អង់គ្លេស​បាន​យក​ឈ្នះ​ក្រុម​ស្វីស​ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ នា​កីឡដ្ឋាន​ Wembley Stadium ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016​ ពូល​ E ​កាល​ពី​យប់​មិញ។

 

 

២​គ្រាប់​របស់​អង់គ្លេស​គឺ​រក​បាន​ដោយ​កីឡាករ​​ Kane ​នៅ​នាទី​ទី​៦៧​ និង ​Rooney ​នៅ​នាទី​ទី​៨៤​ ដោយ​បាល់​ប៉េណាងទី។

 

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​យប់​មិញ​នេះ​ ក្រុម​ខ្លាំង​ស្វីស​អាច​គ្រប់គ្រង​​បាន​ច្រើន​ជាង​ម្ចាស់​ផ្ទះ​ទៅ​ទៀត​គឺ​ ៥១​ ទល់​នឹង​៤៩។

 

 

 

 

កាល​ពី​ប៉ះ​គ្នា​ជើង​ទី​១​ នៅ​ទឹក​ដី​ស្វីស​ នា​​ថ្ងៃ​ទី​​៩ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ អង់គ្លេស​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​នេះ​ ២-០​ ម្ដង​​រួច​មក​ហើយ៕

 

 

  ប្រភព៖  bbc