Selena Gomez ស្រាតននលគកក្នុងរូបភាពផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មី
- 2015-09-09 17:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ស្រាតននលគកក្នុងរូបភាពផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មី
ចន្លោះមិនឃើញ
កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងអាមេរិក Selena Gomez បានបង្ហោះរូបស្រាតមួយសន្លឹកនៅលើបណ្ដាញសង្គមផ្សេងៗទាំង Twitter, Facebook និង Instagram ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន។
តាមការអះអាងរបស់អ្នកតំណាងតារាស្រីវ័យ២៣ឆ្នាំរូបនេះបានប្រាប់ Billboardថា រូបអង្គុយស្រាតសខ្មៅមួយសន្លឹកនោះគឺជា រូប cover អាល់ប៊ុមចម្រៀងថ្មីរបស់ Gomez ដែលមានចំណងជើងថា “Revival” ហើយនឹងត្រូវចេញនៅថ្ងៃទី ៩ ខែ តុលាខាងមុខនេះ។ អំពីការចេញអាល់ប៊ុមថ្មីនេះ Selena បាននិយាយក្នុងកម្មវិធីវិទ្យុរបស់លោក Ryan Seacrest ថា "ខ្ញុំមិនមែនជាតារាចម្រៀងល្អបំផុតក្នុងពិភពលោកនោះទេ តែខ្ញុំដឹងពីវិធីបញ្ចូលអារម្មណ៍ឲ្យបានត្រូវនឹងបទចម្រៀង... នេះជាចំណុចខ្លាំងមួយដែលខ្ញុំទើបតែរកឃើញពីខ្លួនឯង ក្នុងនាមជាតារាចម្រៀងម្នាក់"។
“ខ្ញុំបានក្លាយជានារីពេញវ័យម្នាក់ហើយនាពេលនេះ ហើយខ្ញុំមានអារម្មណ៍ល្អចំពោះភាពសិចស៊ីរបស់ខ្ញុំ។ ខ្ញុំគិតថា នេះជាអ្វីដែលខ្ញុំចង់បង្ហាញឲ្យទស្សនិកជនបានឃើញសម្រាប់អាល់ប៊ុមថ្មីរបស់ខ្ញុំ"។ Selena បន្ថែម ៕
ចុចអាន៖Selena Gomez ប៊ិះលេចដើមទ្រូងទាំងអស់ពេលស្លៀករ៉ូបខើច ថតរឿងថ្មី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ billboard ,mirror