Selena Gomez ប៊ិះ​លេច​ដើម​ទ្រូង​​ទាំង​អស់​ពេល​ស្លៀក​រ៉ូប​ខើច​​ ថត​រឿង​ថ្មី

  • 2015-09-04 21:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​មុន​​នេះ​​ តារា​ចម្រៀង​និង​សម្ដែង​អាមេរិក Selena Gomez បាន​បង្ហាញ​មុខ​​នៅ​ទី​កន្លែង​ថត​ភាពយន្ត "Neighbors 2 : Sorority Rising” នៅ​ទី​ក្រុង Atlanta ក្នុង​រដ្ឋ Georgia។ ដោយ​ស្លៀក​ពាក់​រ៉ូប​ពណ៌​ផ្កា​ឈូក​លាយ​ស​ជាមួយ​នឹង​ស្បែក​ជើង​កែង​ផង​នោះ Selena មើល​ទៅ​ពិត​ជា​សិច​ស៊ី​មែន​ទែន។ យ៉ាងណាមិញ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​ដោយ​សារ​តែ​រ៉ូប​​រឹប​និង​មាន​ប្រវែង​​ខ្លី​ពេក​បាន​ធ្វើ​ឲ្យ​តារា​រូប​នេះ​មាន​ការ​ពិបាក​ក្នុង​ពេល​ដើរ។ នៅ​ក្នុង​រូប​មួយ​ចំនួន​គេ​​ឃើញ​ Selena បាន​ប្រឹង​យក​ដៃ​បាំង​ក៏​ដូច​ជា​លើក​​រ៉ូប​របស់​ខ្លួន​ដោយ​ខ្លាច​លេច​ដើម​ទ្រូង​ដាក់​អ្នក​ដទៃ។

 

បើ​តាម​គេហទំព័រ Shopbob រ៉ូប​ដែល Selena ស្លៀក​នេះ​គឺ​រ៉ូប​ម៉ាក Herve Leger ដែល​មាន​តម្លៃ​ជិត ១៧០០ដុល្លារ។​

 

មុន​ពេល​បង្ហាញ​មុខ​​នៅ​ទីតាំង​ថត​រឿង​នេះ Selena បាន​បង្ហាញ​មុខ​នៅ MTV VMAs ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្លួន​គឺ​តារា​ចម្រៀង Taylor Swift។ ក្នុង​រឿង​ថ្មី​នេះ​តារា​សម្ដែង​ដែល​នឹង​ដើរ​តួ​ជាមួយ Selena គឺ​តារា​សម្ដែង Zac Efron និង Seth Rogen៕

 

 

 
 
 
 
 

ចុចអាន៖Selena Gomez បង្ហាញ​រាង​សិច​ស៊ី​ម្ដង​ទៀត​​ពេល​ថត​ MV បទ​ថ្មី

ចុចអាន៖លេច​ឈុត​ក្រៅ​ឆាក​នៃ​ការ​ថត​ MV ថ្មី​ដ៏​សិចស៊ី​របស់ Selena Gomez

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ popsugar