Sam Smith ​ប្រើ​ពេល​តែ​២០​នាទី​និពន្ធ​ចម្រៀង​ក្នុង​រឿង​ James Bond វគ្គ​ថ្មី

  • 2015-09-09 18:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំនៀង​ផ្អែម​សញ្ជាតិ​អង់គ្លេស​ Sam Smith បាន​ចេញ​មក​ប្រកាស​ថា គេ​នឹង​ច្រៀង​ចម្រៀង​ក្នុង​រឿង​ James Bond វគ្គ​ថ្មី​ដែល​មាន​ចំណងជើង​ថា "Spectre” ហើយ​បទ​នេះ​​ដែរ​តារា​ចម្រៀង​រូប​នេះ​បាន​ចំណាយ​ពេល​និពន្ធ​តែ​២០​នាទី​ប៉ុណ្ណោះ។

 

 

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ តារា​ច្រៀង​វ័យ​២៣​ឆ្នាំ​បាន​បង្ហោះ​រូប​ចិញ្ចៀន​ដែល​មាន​រូប​សញ្ញា​​តំណាង​ក្នុង​រឿង "Spectre” និង​បាន​បង្ហើប​​រឿង​នេះ​ថា បទ​ចម្រៀង​មួយ​បទ​​នោះ​មាន​ចំណង​ជើង​ថា “Writing's On The Wall” ដែល​ជា​ការ​និពន្ធ​ដោយ​​ខ្លួន​គេ​ផ្ទាល់​ និង​សហការ​ជា​មួយ​អ្នក​សរសេរ​បទ​ចម្រៀង​របស់​អង់គ្លេស​លោក Jimmy Napes ។

 

ម្ចាស់​ពាន​ Grammy ចំនួន​៤​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ថា៖"វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ប្រកាស​ថា ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​ក្នុង​រឿង​ James Bond​ វគ្គ​ថ្មី។ ខ្ញុំ​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​នឹង​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ចម្រៀង​​នេះ តាម​អ្វី​ដែល​ខ្ញុំ​បាន​​ប្រឹងប្រែង​ធ្វើ។

 

បទ​ចម្រៀង "Writing's on the Wall” នឹង​ចេញ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​​ កញ្ញា ឆ្នាំ​២០១៥ ហើយ​វគ្គ​ថ្មី​រឿង “Spectre” នឹង​​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​តាម​រោង​ភាពយន្ត​នានា​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​២៦​ខែ​តុលា​ខាង​មុខ​នេះ ៕ ​​​

 
 

 

ចុចអាន៖៤បទ​​​​មនោសញ្ចេតនា​ដល់​កំពូល​របស់ Sam Smith

ចុចអាន៖ប្រវត្តិ​​​​ម្ចាស់​ពាន​ Grammy ​ច្រើន​បំផុត​ឆ្នាំ​ ២០១៥ Sam Smith

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖bbc