គេង​​ថ្ងៃ​ជួយ​​អ្វី​ខ្លះ?

  • 2014-10-16 18:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ស្រាវជ្រាវ​​​មួយ​​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​​គេង​ពេល​​ថ្ងៃ​​មួយ​ស្រឡេត​ មាន​​ការ​​ប្រឈម​នឹង​ជំងឺ​បេះដូង​តិច​ជាង​​អ្នក​ដែល​មិន​បាន​​គេង​​ថ្ងៃ​សោះ។​

 

 

​​ការ​ស្រាវជ្រាវ​ដែល​ដឹក​នាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ Androniki Naska​ ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ ក្រុង​អាតែន​ ប្រទេស​ក្រិក​នេះ បាន​​​​សិក្សា​លើ​ជនជាតិ​ក្រិក​ចំនួន ២៣៦៨១នាក់ ​ដែល​មាន​អាយុ​ចាប់​ពី ២០ ដល់ ៨៦​ឆ្នាំ។ ​នៅ​ពេល​ដំបូង​ ​អ្នក​ចូល​រួម​ទាំង​នោះ ​ត្រូវ​បាន​សួរ​សំណួរ​មួយ​ចំនួន​ដូចជា​ តើ​ពួក​គេ​ធ្លាប់​គេង​ថ្ងៃ​ដែរ​ឬ​ទេ? បើ​ធ្លាប់​តើ​​រយៈពេល​ប៉ុន្មាន និង​ញឹកញាប់​ប៉ុណ្ណា? ​ក្រៅ​ពី​នេះ​ ពួក​គេ​ក៏​បាន​ប្រាប់​កម្រិត​​​ហាត់​ប្រាណ និង​របប​អាហារ​របស់​ខ្លួន​ផង​ដែរ។

 

រយៈពេល​ជាង​ ៦​ឆ្នាំ​ចាប់​តាំង​ពី​ការ​សិក្សា​​ចាប់​ផ្ដើម ​​មាន​អ្នក​ចូលរួម​ចំនួន ៧៩២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​ក្នុង​នោះ​មាន​ ១៣៣​នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ហើយ​អ្នក​ស្លាប់​ទាំង​នោះ ​មាន​ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​បាន​សម្រាក​ថ្ងៃ។ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​វិភាគ​ឲ្យ​ដឹង​ថា​ ចំពោះ​អ្នក​ដែល​​បាន​សម្រាក​ពេល​ថ្ងៃ​ម្ដងម្កាល ឬ​សម្រាក​ជា​ប្រចាំ​មាន​ការ​ប្រឈម​នឹង​ជំងឺ​​ដែល​ពាក់ព័ន្ធ​នឹង​បេះដូង ៣៤​ភាគរយ​តិច​ជាង​​អ្នក​​ដែល​មិន​បាន​សម្រាក។

 

ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ការ​សម្រាក​ថ្ងៃ​ អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​​​ និង​ជួយ​ឲ្យ​​លំហូរ​ឈាម​​ដើរ​ស្រួល​។​ ឆ្លង​តាម​ការ​សិក្សា​នេះ អាច​ជា​សញ្ញាណ​ល្អ​ ក្នុង​ការ​ក្រើន​រំលឹក​ដល់​អ្នក​ដែល​មាន​ការងារ​​ ស្រ្តេស​ច្រើន​ គួរ​តែ​​គេង​សម្រាក​ពេល​ថ្ងៃ​​ ឲ្យ​បាន​​ជា​ប្រចាំ​ ជៀសវាង​ការ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ដែល​បង្ក​ដោយ​ស្ត្រេស​ និង​ជំងឺ​ទាក់ទង​នឹង​បេះដូង​ជាដើម៕

 

ចុច​មើល​អត្ថបទ​សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត

 

ប្រភព៖ psyarticles

អត្ថបទពេញនិយម
អត្ថបទថ្មី