Real Madrid ​ឈ្នះ​ពាន​កិត្តិយស​ពី IFFHS រួម​ជាមួយ CR7 និង Kroos

  • 2015-09-11 17:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប Real Madrid ​បាន​ទទួល​ពាន​រង្វាន់ Best Team ពី​ខាង ​IFFHS (International Federation of Football History & Statistics ) ​នៅ​ឆ្នាំ​២០១៤ ដោយសារ​តែ​ក្លិប​មួយ​នេះ​ឈ្នះ​ពាន​រង្វាន់ 2014 Club World Cup និង​ UEFA Champions League ។

 

 

ត្បិត​តែ​រដូវ​កាល ២០១៤-២០១៥ ​ក្លិប Real Madrid ​មិន​ទទួល​បាន​ពាន​រង្វាន់​អ្វី​ក៏​ដោយ ប៉ុន្តែ​ពេល​នេះ​ខាង​ IFFHS ​បាន​ផ្ដល់​ពាន​រង្វាន់​មួយ​ឱ្យ​ ​គឺ​ពាន​ក្រុម​ល្អ​ជាង​គេ​នៅ​ឆ្នាំ​២០១៤។ ដោយ​សំអាង​ថា​អធិរាជ​ស​ធ្វើ​​បាន​ល្អ​ជាង​គេ​នៅ​ឆ្នាំ​មុន ពោល​គឺ​មាន​ពិន្ទុ​ដល់​ទៅ​៣៨១​ពិន្ទុ , Bayern Munich ​បាន ២៧៦​ពិន្ទុ , Atletico Madrid ​បាន​២៦៧​ពិន្ទុ និង​ក្រុម​ខ្លាំង​រដូវ​កាល​នេះ Barcelona ​បាន ២៥១​ពិន្ទុ។

 

 

ក្នុង​ការ​ទទួល​ពាន​នេះ​ដែរ Sergio Ramos ​ជា​អ្នក​តំណាង​ឱ្យ​ក្រុម Real Madrid ​ទាំង​មូល ចំណែក​ឯ Cristiano Ronaldo ​វិញ​ទទួល​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ពីរ​គឺ World's Top Scorer ​និងWorld's Top Division Goalscorer ​(លេង​នៅ​លីក La Liga) ប្រចាំ​ឆ្នាំ​២០១៤។ ងាក​ទៅ​ខាង Toni Kroos ​វិញ ក៏​បាន​កាន់​ពាន​រង្វាន់​មួយ​ដែរ​គឺ Best Playmaker 2014 ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ១១០ ច្រើន​ជាង Lionel Messi ​បាន​ ១០៨ ​និង​ James Rodriguez ​បាន​៥៣ ។

 

 

ក្រោយ​ពី​  IFFHS ​បាន​ប្រកាស​យ៉ាង​ដូច្នេះ មាន​មតិ​មួយ​ចំនួន​បាន​រិះគន់​ថា​ហេតុ​អ្វី​ពាន​រង្វាន់​អស់​ទាំង​នេះ​បាន​ទៅ​លើ​ក្រុម Real Madrid ​ដោយ​ពួកគេ​មិន​ទទួល​បាន​ពាន​អ្វី​សោះ​នោះ។ ចំពោះ​សំនួរ​នេះ អង្គភាព​ខាង​លើ​បាន​ឆ្លើយ​ថា​ពួកគេ​គិត​ត្រឹម​តែ​ឆ្នាំ​២០១៤​កន្លង​ទៅ​ប៉ុណ្ណោះ មិន​ទាន់​គិត​ដល់​ឆ្នាំ​២០១៥​នេះ​ទេ៕

 

ចុចអាន៖ សង្គ្រាម​ពាក្យ​សម្ដី​ Pique៖ “ខ្ញុំ​មិន​សុំទោស​ទេ ខ្ញុំ​ចង់​ឱ្យ Real ​ចាញ់​រហូត”

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ livesoccertv

អត្ថបទថ្មី