សង្គ្រាម​ពាក្យ​សម្ដី​ Pique៖ “ខ្ញុំ​មិន​សុំទោស​ទេ ខ្ញុំ​ចង់​ឱ្យ Real ​ចាញ់​រហូត”

  • 2015-09-11 15:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​មិន​សុំទោស​ទេ ខ្ញុំ​ចង់​ឱ្យ Real ​ចាញ់​រហូត”។ ​ជា​សម្ដី​របស់​ខ្សែ​ការពារ Gerard Pique ​របស់​ក្រុម Barcelona ដែល​​និយាយ​ឌឺ​ដង​ដាក់​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ស្អប់​រូប​គេ​ខ្លាំង។

 

 

Pique បច្ចុប្បន្ន​នេះ​មាន​អ្នក​ស្អប់ ២​ក្រុម​ធំៗ​។ ក្រុម​ទី​១​គឺ​ជា​ក្រុម​អ្នក​គាំទ្រ​ Real Madrid ​ដែលស្អប់​រូប​គេ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ចំណែក​ឯ​ក្រុម​មួយ​ទៀត​គឺ​ក្រុម​អ្នក​គាំទ្រ​ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​ទើប​តែ​ចាប់​ផ្ដើម​ស្អប់​អតីត​កីឡាករ Manchester United ​នេះ​ តាំង​ពី​រូប​គេ​ថា​ជនជាតិ​កាតាឡាន់​គូរ​តែ​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ។ តែ​ទោះ​ជា​មាន​អ្នក​ស្អប់​ច្រើន​យ៉ាង​នេះ​ក្ដី កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​រូប​គេ​មិន​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ហើយ​គោល​បំណង​ធំ​បំផុត​គឺ​ចង់​ឱ្យ Real Madrid ​ចាញ់​ការ​ប្រកួត​រហូត។

 

ស្វាមី​របស់​តារា​ចម្រៀង Shakira ​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា៖ “ខ្ញុំ​ធ្លាប់​និយាយ​១​ពាន់​ដង​មក​ហើយ ហើយ​ខ្ញុំ​នឹង​នៅ​តែ​និយាយ​ដូច្នេះ​ទៀត។ ខ្ញុំ​ចង់​ឱ្យ​តែ Real ​បាន​អ្វី​ដែល​អាក្រក់​ៗ ឬ​ចាញ់​ការ​ប្រកួត​រហូត។ ខ្ញុំ​មិន​សូមទោស​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ​ទេ។ ចាកចេញ​ពី​ជម្រើស​ជាតិ​គឺ​ជា​រឿង​ចុង​ក្រោយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ហើយ​វា​ជា​អ្វី​ដែល​ក្រុម​អ្នក​ស្អប់​ខ្ញុំ​ចង់​បាន”។

 

Pique ​មាន​សញ្ជាតិ​កាតាឡាន់​ ដែល​មាន​ឪពុក​ជា​អ្នក​ជំនួញ​ និង​ម្ដាយ​ជា​ប្រធាន​​គ្រូ​ពេទ្យ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ​ក្នុង​ទីក្រុង Barcelona ។ ជីតា​របស់​គេ​ក៏​ជា​អតីត​អនុប្រធាន​នៅ​ក្លិប Barcelona ​ផង​ដែរ៕

 

ចុចអាន៖ Pique ​សុខ​ចិត្ត​ឈប់​លេង​បាល់ ប្រសិន​បើ​ឱ្យ​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ក្រៅ​ពី Barca

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals