សៀវភៅថៃ​​មាន​រូប​តារា​សិច​ជប៉ុន​ ត្រូវ​មន្ត្រី​អប់​រំ​ប្រកាស​ប្រមូល​មក​វិញ​

  • 2014-09-16 23:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ក្រសួង​អប់រំ​ថៃ​ កំពុង​ក្ដៅ​ស្លឹក​ត្រចៀក​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ដឹង​ថា​អ្នក​គ្រូ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ក្រប​សៀវភៅ​គណិតវិទ្យា​ថ្មី​គឺ​ជា​តារា​សិច​ដ៏​ល្បី​​ក្នុង​ខ្សែ​ភាពយន្ត​អាសអាភាស​ជប៉ុន។

 

 

ចុច​អាន៖ ​តារា​សិច​ជប៉ុន​លេច​មុខ​លើ​ក្រប​សៀវភៅ​​គណិតវិទ្យា​នៅ​ថៃ​

 

សៀវភៅ​ ៣០០០​ ក្បាល​ត្រូវ​បាន​គេ​បោះ​ពុម្ព​ និង​ចែកចាយ​ទៅ​សាកលវិទ្យាល័យ​ ១​០ មុន​ពេល​មាន​ការ​ភ្ញាក់​ផ្អើល​ថា​ រូប​លើ​គ្រប​នោះ​គឺ​ជា​តារា​ក្ដៅ​សាច់។ ពេល​នេះ​ មន្ត្រី​ថៃ​កំពុង​មាន​ចំណាត់​ការ​បន្ទាន់​ប្រមូល​សៀវភៅ​ទាំងនោះ​មក​វិញ​ ដើម្បី​ស្រោចស្រង់​ស្ថានការណ៍​យ៉ាង​អាម៉ាស់។ ទោះ​យ៉ាង​ណា​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ សៀវភៅ​ប៉ុន្មាន​ក្បាល​នឹង​វិល​ត្រលប់​មក​វិញ​នោះ​ទេ។

 

 

គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ MuangThaiBook​ ដែល​ជា​អ្នក​ផលិត​សៀវភៅ​នេះ​ បាន​សារភាព​ថា ​ពិតជា​បាន​ប្រើ​រូប​តារា​សិច​លើ​គ្រប​សៀវភៅ​មែន​ និង​កំពុង​រង​កម្ដៅ​នៃ​ការ​រិះគន់​យ៉ាង​​ចាស់ដៃ។ មក​ទល់​ពេល​នេះ​ សៀវភៅ​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​ពី​ទីផ្សារ​ហើយ​ ដើម្បី​យក​ទៅ​ប្ដូរ​ក្រប​ថ្មី៕

 

ប្រែសម្រួល៖ គង់ វិសាល

ប្រភព៖ nydailynews