តារា​សិច​ជប៉ុន​លេច​មុខ​លើ​ក្រប​សៀវភៅ​​គណិតវិទ្យា​នៅ​ថៃ

  • 2014-09-13 16:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អុញ! ម៉េច​បាន​ជា​តារា​ស្រី​ក្នុង​រឿង​អាសអាភាស​ជប៉ុន​ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​ក្រប​សៀវភៅ​ពុម្ព​គណិតវិទ្យា​វិញ? ​វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​​វា​ជា​ការ​ពិត បើ​យោង​តាម​គេហទំព័រ​ Rocket News 24 របស់​ជប៉ុន។

 

  ប្រភព​ដដែល​បាន​បញ្ជាក់​ថា រូប​​នៅ​លើ​សៀវភៅ ​មូលដ្ឋាន​គ្រឹះ​គណិតវិទ្យា ឬ ​Basic Mathematics របស់​​ថៃ ជា​រូប​នាង Mana Aoki ​តារា​ល្បី​មួយ​ក្នុង​ចំណោម​តារា​ស្រី​ល្បីៗ​ក្នុង​ពិភព​រឿង​ក្ដៅ​សាច់​របស់​ជប៉ុន។ នៅ​លើ​ក្រប​នោះ គេ​ឃើញ​នាង​​ស្លៀក​ពាក់​សុភាពរាបសារ​ដូច​គ្រូ​បង្រៀន​ធម្មតា មិន​សិចស៊ី​ដូច​ឈុត​ឆាក​ក្នុង​រឿង​នោះ​ឡើយ។  

យ៉ាង​ណា​ក្ដី បើ​យោង​តាម​អ្នក​លេង​អ៊ីនធើណិត​​មួយ​ចំនួន​ ​បាន​បញ្ជាក់​ថា រូប​មួយ​សន្លឹក​នោះ មាន​ប្រភព​ដើម​​ពី​​ក្នុង​រឿង​អាសអាភាស​ដែល​មាន​ចំណង​ជើង​ថា "Costume Play Working Girl” មិន​មែន​ជា​រូបថត​ថ្មី​ដែល​ថត​​​ដើម្បី​​តែ​​ដាក់​​លើ​ក្រប​សៀវភៅ​សិក្សា​​នេះ​ឡើយ។

  គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ MuangThaiBook ដែល​ជា​អ្នក​ផលិត​សៀវភៅ​នេះ កំពុង​រង​កម្ដៅ​នៃ​ការ​រិះគន់​យ៉ាង​​ខ្លាំង​ ក្រោយ​បោះពុម្ព​​​​ចំនួន​៣០០០ក្បាល​សម្រាប់​ដាក់​លក់​រួច​ទៅ​ហើយ​​ ​មុន​​ពេល​គេ​រក​ឃើញ​​ប្រភព​ដើម​នៃ​រូបភាព។ មក​ទល់​ពេល​នេះ សៀវភៅ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ទីផ្សារ​ហើយ ដើម្បី​យក​ទៅ​ប្ដូរ​ក្រប​ថ្មី៕  

 

ចុច​អាន៖ ពេល​វេលា​រួម​សិច​ល្អ​បំផុត​ទាំង​៥​សម្រាប់​ស្រ្ដី​

 

ប្រភព៖ rocketnews24

អត្ថបទពេញនិយម
អត្ថបទថ្មី