Victoria Beckham ដាក់​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​​​ថ្មី​ប្លែក​សម្រាប់​ឆ្នាំ​២០១៦

  • 2015-09-14 18:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​អតីត​តារា​បាល់ទាត់ David Beckham នាង Victoria Beckham បាន​​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ថ្មី​ដែល​ច្នៃ​ដោយ​ខ្លួន​​ផ្ទាល់​ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់ New York Fashion Week កាល​ពី​ម្សិលមិញ។

 

សម្រាប់​ម៉ូដ​សំលៀកបំពាក់​ដែល​ដើរ​​បង្ហាញ​ដល់​ភ្ញៀវកិត្តិយស​​ទាំង​អស់​គឺ​ជា​ម៉ូដ​ថ្មី​ចុង​ក្រោយ​បង្អស់​​​ដែល​ច្នៃ​ដោយ​​​តារា​ច្នៃ​ម៉ូដ​វ័យ​៤១ Victoria Beckham។ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ស្វាមី​ David Beckham និង​កូន​ប្រុស​ច្បង​ Brooklyn Beckham ផង​ដែរ។ ​

 

តារា​ម៉ូដែល​ស្អាត​ជា​ច្រើន​ដូង​ បាន​គ្រង​សំលៀកបំពាក់​ស្ទើរ​គ្រប់​ពណ៌​ដែល​បង្កើត​ឡើង​ដោយ Victoria និង​ដើរ​បង្ហាញ​ដល់​ភ្ញៀវកិត្តិយស​​ ហើយ​ម៉ូដ​ទាំង​នោះ​គឺ​ច្នៃ​សម្រាប់​​រដូវ​​ក្ដៅ​និង​រដូវ​ផ្ការីក ​ឆ្នាំ​២០១៦​ខាង​មុខ។

 

 

សូម​ទស្សនា​ម៉ូដ​​សំលៀកបំពាក់​​ដែល Victoriaច្នៃ​និង​បង្ហាញ​កាល​ពី​ម្សិលមិញ៖

 

 
 
 
 
 

ប្រិយមិត្ត​គិត​ថា​ម៉ូដ​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត?​

 

ចុចអាន៖ចូល​មើល​ទិដ្ឋភាព​ហាង​ប្រពន្ធ ​Beckham ប្លែក ពិសេស​​យ៉ាង​ណា?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទថ្មី