បុគ្គល​ល្បី​​​ចិន​២​រូប​មាន​អ្នកគាំទ្រ​ច្រើន​បំផុត ​ក្នុង​បណ្ដាញ​សង្គម​

  • 2014-10-16 22:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​​មនុស្ស​ក្លាយ​ជា​បុគ្គល​ ឬ​តារា​ល្បី អ្នក​នោះ​ឯង​​តែង​​មាន​អ្នកគាំទ្រ​ច្រើន តាម​បណ្ដាញ​​ទំនាក់ទំនង​សង្គម​។ ដូច​នេះ​សូម​ប្រិយមិត្ត​មើល​បុគ្គល​ល្បី​ជនជាតិ​ចិន​២​រូប ដែលមាន​អ្នក​គាំទ្រ​ច្រើន​បំផុត ក្នុង​បណ្ដាញ​សង្គម​ពីរ​ផ្សេង​គ្នា ក្នុង​ប្រទេស​ចិន។ តើ​ពួកគេ​ជា​អ្នកណា?

 

 

Jet Li

 

ជន​ល្បី​ទាំងពីរ​រូប​នោះ គឺ Jet Li ដែល​ប្រិយមិត្ត​ស្គាល់​ថា លី លៀនជា និង​​​លោក​មហាសេដ្ឋី​អចលនទ្រព្យ Pan Shiyi ។ កំពូល​តារា​ក្បាច់​គុន​កុងហ្វូ Jet Li ត្រូវ​បាន​គេហទំព័រ Investors ​ឱ្យ​ដឹង​ថា ជា​​បុគ្គល​ល្បី ​មាន​​អ្នក​គាំទ្រ (Follower) តាម​បណ្ដាញ Tencent Weibo ចំនួន ១៣,៤លាន​នាក់ ច្រើន​បំផុតក្នុង​ប្រទេស​ចិន។ ក្នុង​ពេល​បច្ចុប្បន្ន​ មិន​ទាន់​មាន​​អ្នកណា​អាច​បំបែក​កំណត់ត្រា​នេះ​បាន​នៅឡើយ​ទេ។ ​​​

 

 

​​មហាសេដ្ឋី Pan Shiyi

 

ចំណែក​​មហាសេដ្ឋី Pan Shiyi ក្ដាប់​បាន​លេខ១ លើ​បណ្ដាញសង្គម Sina Weibo គឺ​មាន​អ្នក​ Follow ១៧​លាន​នាក់។ ចំណែក​លើ Tencent Weibo បុគ្គល​ជោគជ័យ​រូប​នេះ មាន​អ្នក Follow ចំនួន៩,៣លាន​នាក់។

​​

 

Jack Ma ប្រធាន និង​ស្ថាបនិក​ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba

 

ដោយ​ឡែក​បុគ្គល​ល្បី​មួយ​រូប​ទៀត ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់​ហើយ គឺ​​សេដ្ឋី Jack Ma។ ទោះបី​មិន​មាន​អ្នក​គាំទ្រ​ជាប់​លេខ​១ លើ​បណ្ដាញ​សង្គម​ទាំងពីរ សេដ្ឋី​ Jack Ma បាន​ជាប់​លេខ​២​ លើ​បណ្ដាញ Sina Weibo គឺ​មាន​អ្នកគាំទ្រ ១៥,៨ លាន​នាក់ បន្ទាប់​ពី​​មហាសេដ្ឋី Pan Shiyi ។

 

បណ្ដាញ​ទំនាក់ទំនង​សង្គម Sina Weibo និង Tencent Weibo ជា​​ប្រភេទ Twitter របស់​ចិន៕

 

-មិនធម្មតា! សមាជិក One Direction ១បទ​ កន្លះ​លាន​ដុល្លារ ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ investors

អត្ថបទពេញនិយម