ចិន​កម្ទេច​ស្ពាន​ឆ្លង​ក្រុង​ប្រវែង​​ជិត​២៥០​ម៉ែត្រ​ តែ​២វិនាទី​ប៉ុណ្ណោះ

  • 2015-09-15 13:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ឆ្លង​ក្រុង​អាយុកាល​៤​ទស​វត្ស​មួយ​នៅ​ប្រ​ទេស​ចិន​ ប្រវែង​ជិត​២៤៤​ម៉ែត្រ​ ត្រូវ​បាន​កម្ទេច​ជា​ផេះ​ផង់​ត្រឹម​​ពេល​២​វិនាទី​ប៉ុណ្ណោះ​ កាលពី​ចុង​សប្ដាហ៍​មុន។

  [twentytwenty]

[/twentytwenty] [twentytwenty]
[/twentytwenty] ស្ពាន​នេះ​មាន​ឈ្មោះ​ Lishui ​ស្ថិត​នៅ​ទីក្រុង​ Zhangjiajie ​ខេត្ត​ហ៊ូណាន​  ត្រូវ​បាន​គេ​ប្រើ​រំសេវ​ផ្ទុះ​ចំនួន​ជិត​មួយ​តោន​ កាលពី​ថ្ងៃ​ទី​៨​កញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ដើម្បី​ត្រួសត្រាយផ្លូវ​​សាងសង់​ស្ពាន​ថ្មី​មួយ​ជំនួស​វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​សារ​​ព័ត៌មាន​ចិន​ Peopl's Daily Online។

 

ទីតាំង​ចំនួន​១៥កន្លែង​ផ្សេង​គ្នា​នៃ​ស្ពាន​ត្រូវ​បានខួង​ និង​​បង្កប់​ដោយ​​​រំសេវ​ផ្ទុះ។ រំសេវ​ចំនួន ២៨៨៨​កញ្ចប់​​ដែល​មាន​ទម្ងន់​ជិត​មួយ​តោន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ទាំង​អស់។ ប្រតិបត្តិការ​នេះ​ត្រូវ​​ចំណាយ​ពេល​សិក្សា​វាស់​វែង​រយៈ​ពេល​ជិត​មួយ​ខែ​ ដើម្បី​អាច​បំផ្ទុះ​ក្នុង​រយៈ​ពេល​ដ៏​រហ័ស​ត្រឹម​​ ២​វិនាទី​បែប​​នេះ​បាន។

 

 

 

 

-ចុចអាន៖ សន្សំកាក់​ជិត​២០​ឆ្នាំ​បាន​១៥០គីឡូ​ យក​​ទិញ​ចិញ្ចៀន​ពេជ្រ​ជូន​គូ​ស្នេហ៍ អ្នក​លក់​រាប់​បែក​ផ្សែង

 

 

 

ប្រែ​សម្រួល៖ ភារុណ ប្រភព៖ dailymail

​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី