Victoria Beckham ឈឺ​ដូច​គេ​ចាក់​ពេល​កូន​ស្រី​ប្រាប់​ថា​ចង់​ក្លាយ​ជា​កីឡា​ការិនី​​បាល់​ទាត់

  • 2015-09-15 16:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​របស់​​អតីត​តារា​បាល់​ទាត់ David Beckham នាង Victoria Beckham បាន​ទម្លាយ​ឲ្យ​ដឹង​ថា កូន​ស្រី​បង្កើត​​ Harper មិន​ចង់​ដើរ​តាម​គំរូ​របស់​នាង​​ដែល​ធ្វើ​​ការ​ខាង​​ម៉ូដ​នោះ​ទេ ​ប៉ុន្តែ​គេ​ចង់​ក្លាយ​ជា​កីឡា​ការិនី​បាល់ទាត់។​​​

 

 

អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​បាន​និយាយ​ទាំង​ឈឺចាប់​ក្នុង​កម្មវិធី​ទូរទស្សន៍ ABC's Good Morning America ថា ខ្លួន​មាន​អារម្មណ៍​ដូច​ជា​យក​កាំបិត​ស្នៀត​ចាក់​ចំ​បេះដូង​អីចឹង ដោយ​នៅ​ពេល​ថ្មី​ៗ​នេះ​កូន​ស្រី​ពៅ​​​ Harper ដែល​អាយុ​ទើប​តែ​៤​ឆ្នាំ​បាន​ប្រាប់​​នាង​ថា៖​"ម៉ាក់ ខ្ញុំ​ចង់​លេង​បាល់ទាត់"។

Victoria បាន​បន្ថែម​ទៀត​ថា​ កូន​ប្រុស​របស់​នាង​ទាំង​៣​គឺ​ជា​អ្នក​គាំទ្រ​ងប់ងុល​​លើ​បាល់ទាត់​ ដូច​ជា​ឪពុក​របស់​ពួក​គេ David Beckhamទៅ​ហើយ​ ដូច្នេះ​គេ​មិន​ចង់​ស្រងាក​ចិត្ត​​ដោយ​ឃើញ​កូន​ស្រី​ក្លាយ​ជា​ស្រី​ចរិត​​ប្រុស​នោះ​ទេ។

 

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ Victoria Beckham ទើប​តែ​ដាក់​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ថ្មី​ៗ​ ដែល​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង​ផ្ទាល់​​​ក្នុង​កម្មវិធី New York Fashion Week ៕

 

ចុចអាន៖Victoria Beckham ដាក់​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​​​ថ្មី​ប្លែក​សម្រាប់​ឆ្នាំ​២០១៦

 

 
 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទថ្មី