មុននឹងដំឡើងទៅ iOS 9 ស្អែកនេះ តើអ្នកប្រើប្រាស់iPhone, iPad និង iPod ត្រូវដឹងអី្វខ្លះ?
- 2015-09-15 17:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននឹងដំឡើងទៅ iOS 9 ស្អែកនេះ តើអ្នកប្រើប្រាស់iPhone, iPad និង iPod ត្រូវដឹងអី្វខ្លះ?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានប្រកាសដាក់ឲ្យអ្នកប្រើប្រាស់ឧបករណ៍ Apple ដូចជា iPhone, iPad និង iPod អាចដំឡើងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយគឺ iOS 9 នៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ។ ដូច្នេះមុននឹងដំឡើងប្រព័ន្ធប្រតិបត្តិការមួយនេះអ្នកប្រើប្រាស់គ្រប់រូបគួរដឹងនូវចំណុចសំខាន់ៗទាំងនេះជាមុនសិន។
ត្រួតពិនិត្យឧបករណ៍ដែលអាចដំឡើងបាន
រឿងដំបូងដែលត្រូវធ្វើនោះគឺត្រូវត្រួតពិនិត្យមើលថាតើឧបករណ៍ដែលអ្នកកំពុងប្រើគឺអាចទទួលការ Update បានដែរឬអត់។ ដូច្នេះដើម្បីឲ្យកាន់តែច្បាស់តាមការប្រកាសចុងក្រោយរបស់ក្រុមហ៊ុន Apple ឧបករណ៍ដែលអាចដំឡើងទៅកាន់ iOS 9 បានមានដូចខាងក្រោម៖
iPhone iPhone 6 Plus iPhone 6 iPhone 5s iPhone 5c iPhone 5 iPhone 4s
iPad iPad Air 2 iPad Air iPad 4 iPad 3 iPad 2 iPad mini 3 iPad mini 2 iPad mini
iPod iPod touch 6th-gen iPod touch 5th-gen
សម្អាតទិន្នន័យទុកទំហំពេល Update
តាមការបញ្ជាក់របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ការ update ទៅកាន់ iOS 9 គឺទាមទារទំហំតូចតែប៉ុណ្ណោះ គឺត្រឹមតែ 1.3GB ។ បើទោះបីជាតម្រូវការរបស់វាតិចក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់គ្រប់រូបគួរសម្អាត Space យ៉ាងហោចណាស់ក៏ត្រូវមានទំហំត្រឹម 2GB ដែរ ដើម្បីធានាថា វាអាចដំណើរការ Update បានដោយរលូន ដោយអ្នកប្រើប្រាស់គ្រប់រូបអាចធ្វើការលុបចោលនូវកម្មវិធី ក៏ដូចជាទិន្នន័យណាដែលមិនចាំបាច់ ដើម្បីបង្កើនល្បឿននៃការ Update ឲ្យបានកាន់តែលឿន។
Backup គ្រប់ទិន្នន័យទាំងអស់
សាកថាមពលថ្មឲ្យពេញមុនពេល Update
ការ Download និងការដំឡើងនូវប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយនេះ វាអាចនឹងចំណាយពេលយូរក្នុងដំណើរការ។ ដូច្នេះថាមពលថ្មត្រូវប្រាកដថា បានសាកពេញ ឬមានយ៉ាងតិចច្រើនជាង ៥០ ភាគរយ ដើម្បីកុំឲ្យមានបញ្ហាអស់ថ្មពាក់កណ្ដាលទី។
Update Apps ទៅកាន់ជំនាន់ចុងក្រោយមុនដំឡើង iOS 9
អានបន្ត៖ Apple ប្រកាសប្រព័ន្ធប្រតិបត្តិការថ្មី iOS 9 ជាផ្លូវការយប់មិញ តើមានអ្វីប្លែក?
ប្រែសម្រួល៖ សំនៀង ប្រភព៖ gottabemobile