យក​ក្រដាស​​ប្រាក់​១​យាន់​ ចំនួន២បេ ​​សង​គ្រួសារ​រង​គ្រោះ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ

  • 2015-09-21 17:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​​រងគ្រោះ​មួយ​រស់​នៅ​ទីក្រុង Shenyang ខេត្ត​ Liaoning ទទួល​បាន​​​​សុទ្ធ​តែ​ក្រដាស​​ប្រាក់​១យាន់ ​ជា​ការ​សង​ជំងឺ​ចិត្ត ​ក្រោយ​សមាជិក​គ្រួសារ​ម្នាក់​បាន​ជួប​គ្រោះ​ថ្នាក់​​ចរាចរ​រថ​យន្ត​ក្រុង​​។

 

ស្ត្រី​មេ​​ម៉ាយ​មាន​ឈ្មោះ Li Sufen បាន​ប្រាប់​ថា​គាត់​ទទួល​បាន​ប្រាក់​ចំនួន ២០ម៉ឺន​យាន់​ ស្មើ​នឹង​ជាង ៣,១ម៉ឺន​ដុល្លារ បន្ទាប់ពី​ប្ដី​អ្នកស្រី​ត្រូវ​រថយន្ត​ក្រុង​បុក​ស្លាប់​កាលពី​ខែ​មិថុនា​កន្លង​ទៅ។ តែ​ទោះ​ជា​យ៉ាង​ណា​​ក្ដី ដើម្បី​ទទួល​បាន​ប្រាក់​ទាំង​នេះ អ្នក​ស្រី​ត្រូវ​ក្រុមហ៊ុន​តម្រូវ​​​ឲ្យ​ទៅ​​យក​​ប្រាក់​នោះ​ដោយ​​ខ្លួន​ឯង។​

 

អ្វី​កាន់​តែ​ភ្ញាក់​ផ្អើល​ជាង​នេះ ក្រុម​ហ៊ុន​បាន​សង​ប្រាក់​បណ្ដាក់​ចំនួន ៦២៨០​ដុល្លារ​សិន​ ជា​ក្រដាស ១យាន់​​សុទ្ធ។ ពួកគេ​បាន​ស្នើ​ឲ្យ​អ្នក​ស្រី​អង្គុយ​រាប់​ មុន​ពេល​យក​ក្រដាស​ប្រាក់​ទាំង​នោះ​ច្រក​បេ​ មក​ផ្ទះ​ ដែល​មាន​ទម្ងន់​ជាង ១០គីឡូ​ក្រាម​ឯណោះ។

 

 

​​​​​​​​​​​​​​​​​អ្នក​ស្រី​ Li Sufen បាន​​ជញ្ជូន​​ក្រដាស​ប្រាក់​ទាំង​នោះ​ យក​ទៅ​ស្រុក​ ​ដោយ​បាន​​សម្ដែង​​អារម្មណ៍​ធុញទ្រាន់​​ ច្រើន​ជាង​សប្បាយ​រីករាយ។​ អ្នក​ស្រី​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ចិន China Business Morning ថា​ក្រុមហ៊ុន​រថយន្ត​ក្រុង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​លំបាក​មួយ​កម្រិត​ទៀត​ ហើយ​គាត់​មិន​ដឹង​ថា​តើ​ត្រូវ​ចាយ​លុយ​ក្រដាស ១យាន់​​ដ៏​ច្រើន​បែប​នេះ​តាម​វិធី​ណា​ទេ។

 

ចាប់តាំង​ពី​រូបថត​ទាំង​នេះ​ត្រូវ​បង្ហោះ​ចែក​ចាយ​លើ​ប្រព័ន្ធ​អ៊ីនធើ​ណិត មាន​អ្នក​ប្រើ​ប្រាស់​ជាច្រើន​បាន​បញ្ចេញ​​មតិ​​ប្រឆាំង​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង​ថា បុគ្គលិក​រថយន្ត​ក្រុង​គួរ​តែ​ចេញ​មុខ​ជួយ​រាប់​ក្រដាស​ប្រាក់​ទាំង​នោះ៕

 

 
 
 

ចុច​អាន៖ ដោយ​សារ​កំហុស​ធនាគារ​ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​មាន​ប្រាក់​​​​ជិត​១៥​ពាន់​លាន​ដុល្លារ​រយៈ​ពេល​១ថ្ងៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CCTV ​​​

អត្ថបទពេញនិយម