Selena Gomez បង្ហាញរូបសាក់ថ្មី ក្នុងឈុត Bikini នៅលើសមុទ្រ
- 2015-09-21 17:37:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez បង្ហាញរូបសាក់ថ្មី ក្នុងឈុត Bikini នៅលើសមុទ្រ
ចន្លោះមិនឃើញ
តារាចម្រៀងនិង សម្ដែងអាមេរិក Selena Gomez បានបង្ហាញរូបសាក់ថ្មីមួយនៅពេលទៅលេងសមុទ្រនៅទីក្រុង Miami កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
រូបសាក់តូចមួយរបស់តារា វ័យ ២៣ ឆ្នាំ រូបនេះមានទីតាំងនៅលើត្រគាកខាងឆ្វេងនិងមានរាងជាសញ្ញា Om( សញ្ញាតំណាងឲ្យសាសនាមួយរបស់ឥណ្ឌា)។ សញ្ញានេះតំណាងឲ្យសាសនា ហិណ្ឌូ ដែលគេជឿថានឹងលុបបំបាត់ទុក្ខកង្វល់និងការរំខានទាំងឡាយ។
វាជារឿងប្លែកមួយដែលតារាចម្រៀងនេះជ្រើសយករូបដូចនេះ ព្រោះ Selena កើតឡើងក្នុងគ្រួសារដែលកាន់សាសនាគ្រិស្ត និងតែងតែទៅបួងសួងនៅវិហារ Hillsong ដែលត្រូវបានណែនាំដោយអតីតមិត្តប្រុស Justin Bieber។ រួមជាមួយនឹងរូបសាក់នេះ Selena មានសរុបរូបសាក់ចំនួន ៧។ ថ្មីៗនេះគេក៏បានប្រទះឃើញរូបសាក់ថ្មីមួយនៅក្រោមត្រចៀករបស់ Gomez ដែលមានរូបជាអក្សរមួយ។
គេមិនច្បាស់ទេថា តួ "Spring Breaker” សាក់រូបនេះតាំងពីពេលណាព្រោះ Selena កំពុងរវល់ក្នុងការផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួន។ ជាមួយនឹងការមកលេងទីក្រុង Miami Gomez ក៏បានចូលរួមថតកម្មវិធី "Despierta American” ដើម្បីទាក់ទាញចំណាប់អារម្មណ៍សម្រាប់រឿងថ្មីរបស់ខ្លួនគឺរឿង "Hotel Transylvania 2” ផងដែរ ៕
ចុចអាន៖Selena Gomez នៅតែមិនច្បាស់ថានឹងត្រលប់រក Justin Bieber វិញឬអត់
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ dailymail