Selena Gomez នៅតែមិនច្បាស់ថានឹងត្រលប់រក Justin Bieber វិញឬអត់
- 2015-09-18 18:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez នៅតែមិនច្បាស់ថានឹងត្រលប់រក Justin Bieber វិញឬអត់
ចន្លោះមិនឃើញ
តារាចម្រៀងនិង សម្ដែងអាមេរិក Selena Gomez មិនប្រាកដថានឹងផ្សារភ្ជាប់ទំនាក់ទំនងស្នេហាជាមួយអតីតមិត្តប្រុស Justin Bieber ឬអត់ឡើយ។
ក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្ដី ELLE ម្ចាស់បទ "Good For You” មិនបានបដិសេធទាំងស្រុងឡើយពីលទ្ធភាពដែលអាចត្រលប់មករកអតីតគូស្នេហ៍វិញ។ "ខ្ញុំមិនច្បាស់ដែរ" Selena ឆ្លើយនៅពេលដែលសួរពីរឿងអាចបកក្រោយជាមួយអតីតសង្សារឬក៏អត់។
តារាចម្រៀងវ័យ ២៣ ឆ្នាំ ដែលឡើងគ្របមុខរបស់ទស្សនាវដ្ដី ELLE ក្នុងខែតុលាខាងមុខ ប្រាប់ថា ខ្លួនចាត់ទុក Bieber ជាមិត្តដ៏ល្អម្នាក់ទោះបីពួកគេបានបញ្ចប់ចំណងស្នេហាជាមួយគ្នាកាលពីឆ្នាំមុនក៏ដោយ។
“ខ្ញុំនឹងគាំទ្រនិងរាប់អាន Justin ជារៀងរហូត។ ពួកយើងបានធំឡើងជាមួយគ្នា។ ខ្ញុំគោរព Bieber ហើយខ្ញុំគិតថាគេក៏គោរពខ្ញុំវិញដែរ" Gomez ប្រាប់។ ជាមួយនឹងការចែករំលែកនេះ Gomez ប្រាប់ថាខ្លួនគ្មានគម្រោងត្រលប់ទៅរកស្នេហ៍ ឬក៏ស្វែងរកស្នេហាថ្មីនៅឡើយសម្រាប់ពេលបច្ចុប្បន្ន។
ជំនួសដោយស្នេហា តារារូបនេះបានផ្ដោតអារម្មណ៍លើអាជីពចម្រៀងរបស់ខ្លួន ជាពិសេសគឺអាល់ប៊ុមទោលទី២ "Revival” ដែលគ្រោងនឹងបញ្ចេញនៅថ្ងៃទី៩ ខែតុលាខាងមុខ។
“ស្វែងរកស្នេហាមួយមិនមែនជាគោលដៅរបស់ខ្ញុំទេនៅពេលនេះ។ ខ្ញុំធ្លាប់ទាក់ទងមនុស្សមួយចំនួនដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ប៉ុន្តែខ្ញុំមិនចងសម្ព័ន្ធភាពជាក់លាក់ជាមួយនរណាម្នាក់ទេ ខ្ញុំបានដកពិសោធន៍ពីរឿងចាស់របស់ខ្ញុំ" ម្ចាស់បទ "Come and Get It” បានបន្ត។
ទស្សនាវដ្ដី ELLE ដែលមាន Selena Gomez ជាតារាគ្របមុខនឹងចេញលក់ក្នុងថ្ងៃទី ២២ ខែកញ្ញាខាងមុខ៕
ចុចអាន៖Selena Gomez បង្ហាញភាពស្និទ្ធស្នាលប្លែកជាមួយកូនប្រុស Beckham
ចុចអាន៖Selena Gomez បង្ហាញរាងម៉ាអេម ក្នុងពាណិជ្ជកម្ម iPhone 6S
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ nydailynews