Selena Gomez បង្ហាញរាងម៉ាអេម ក្នុងពាណិជ្ជកម្ម iPhone 6S
- 2015-09-10 17:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez បង្ហាញរាងម៉ាអេម ក្នុងពាណិជ្ជកម្ម iPhone 6S
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ក្រុមហ៊ុន Apple បានប្រកាសចេញលក់ផលិតផលថ្មីៗរបស់ខ្លួនជាច្រើនដូចជា iPhone 6s, iPhone 6s Plus, iPad Pro និង Apple TV ជាដើម។ ស្របពេលជាមួយគ្នានេះ គេបានបង្ហាញវីដេអូពាណិជ្ជកម្មដំបូងសម្រាប់ទូរសព្ទដៃ iPhone 6s ដែលក្នុងនោះក៏មានវត្តមានរបស់តារាចម្រៀងនិងសម្ដែងអាមេរិក Selena Gomez បន្តិចដែរ។ ក្នុងឈុតនោះ Selena បានបង្ហាញមុខងារថ្មីពិសេសរបស់ iPhone 6s ដែលអាចឲ្យអ្នកប្រើប្រាស់បើកភ្លើង Flash បានពេលថតរូបដោយកាមេរ៉ាមុខ (Selfie)។
ទស្សនាវីដេអូនេះតែម្ដង៖
ឆាប់ៗខាងមុខនេះដែរ គឺនៅថ្ងៃទី៩ ខែតុលា តារាវ័យ ២៣ឆ្នាំ Selena Gomez នឹងចេញលក់អាល់ប៊ុមថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “Revival” ដែលជាអាល់ប៊ុមទោលទីពីររបស់នាង បន្ទាប់ពីអាល់ប៊ុម "Star Dance” បានចេញតាំងពីឆ្នាំ២០១៣។ កាលពីម្សិលមិញ នាងបានបង្ហោះរូបថតអាក្រាតមួយសន្លឹក ដើម្បីជាការផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះ ៕
ចុចអាន៖Selena Gomez ប៊ិះលេចដើមទ្រូងទាំងអស់ពេលស្លៀករ៉ូបខើច ថតរឿងថ្មី
ដោយ៖ វ៉ាន់ថន វីដេអូ៖ Apple Youtube