Sir Alex ​​ចង់​បាន Guardiola មិន​មែន Moyes ​ទេ មក​ដឹក​នាំ Man Utd ​ឆ្នាំ​២០១៣

  • 2015-09-22 16:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sir Alex Ferguson ​បាន​បញ្ជាក់​ថា Pep Guardiola ​ជា​ជម្រើស​ទី​មួយ​ដើម្បី​ជំនួស​កន្លែង​របស់​លោក​កាល​ពី​ឆ្នាំ​២០១៣ មិនមែន​ជា David Moyes ​ទេ ប៉ុន្តែ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​បែរ​ជា​ទៅ​ជ្រើស​រើស​យក​ Bayern Munich ​ទៅ​វិញ។

 

 

លោក Ferguson ​បាន​ជួប​និយាយ​គ្នា​លេង​ជាមួយ Guardiola ​អំឡុង​ពេល​វិស្សមកាល​នៅ​ទីក្រុង New York ​សហរដ្ឋ​អាមេរិក​នៅ​ខែ​កញ្ញា ​ឆ្នាំ​២០១២ ​ហើយ​បាន​និយាយ​ថា​ប្រសិន​បើ​ខ្លួន​ចាកចេញ​ពី Man Utd ​ទៅ​គឺ​ចង់​ឱ្យ​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​មក​ជំនួស។ ៤​ខែ​ក្រោយ​មក Bayern ​បាន​ប្រកាស​ថា​អតីត​កីឡាករ Barcelona ​រូប​នេះ​បាន​ព្រម​ទៅ​ដឹក​នាំ​ក្លិប​យក្ស​នៅ​អាល្លឺម៉ង់​ហើយ។

 

សរសេរ​នៅ​ក្នុង​សៀវភៅ Leading ​អតីត​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​បំផុត​របស់​បិសាច​ក្រហម​បាន​រៀបរាប់​ថា៖ “ខ្ញុំ​បាន​ឱ្យ Pep ​ទូរសព្ទ​មក​ខ្ញុំ​មុន​ពេល​គាត់​ទទួល​សំណើ​ពី​ក្លិប​ដទៃ ប៉ុន្តែ​គាត់​មិន​ធ្វើ​នោះ​ទេ ហើយ​ថែម​ទាំង​ព្រម​ទៅ​ដឹក​នាំ Bayern Munich ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៣​តែ​ម្ដង។ ជីវិត​គឺ​ដូចជា​ទ្រឹស្ដី​មួយ​ល្អ​បំផុត ឬ​ក៏​ជា​គម្រោងការ​ល្អ​បំផុត ដែល​ពេល​ខ្លះ​យើង​មិន​ចាំ​បាច់​បម្លែង​វា​ឱ្យ​ទៅ​ជា​ការ​អនុវត្តន៍​នោះ​ទេ។ ជឿ​ខ្ញុំ​ទៅ ​United ​មិន​ចង់​បាន​អ្វី​ច្រើន​ជាង​ជ្រើសរើស​អ្នក​ចាត់ការ​មួយ​ដែល​អាច​ដឹក​នាំ​ក្រុម​បាន​យូរ​នោះ​ទេ”។

 

 

ត្រលប់​ទៅ​កាល​ពី​២​ឆ្នាំ​មុន ក្រោយ​ចាកចេញ​ពី Old Trafford ​លោក​ Sir Alex ​បាន​ណែនាំ​អ្នក​ចាត់ការ​រួម​សញ្ជាតិ​ស្កុតឡែន​ដូច​គ្នា Moyes ​មក​ដឹក​នាំ Man Utd ​ប៉ុន្តែ​បាន​តែ​មួយ​រដូវ​កាល​ក៏​ត្រូវ​ប្រធាន​ក្លិប​បណ្ដេញ​ចេញ​ដោយសារ​តែ​ដឹក​នាំ​ក្រុម​មិន​ល្អ។ Louis van Gaal ​បាន​ចូល​មក​ជំនួស​កាល​ពី​រដូវ​កាល​មុន ដោយ​អាច​ជួយ​ក្រុម​ឡើង​ទៅ​លេង​ពាន​រង្វាន់ UEFA Champions League ​បាន​វិញ​នៅ​រដូវ​កាល​នេះ ហើយ​មាន​សង្ឃឹម​ខ្ពស់​ទៀត​ថា​នឹង​អាច​លើក​ពាន​រង្វាន់ English Premier League ​បាន៕

 

ចុចអាន៖ Sir Alex ​មិន​ចង់​ឈប់​ដឹក​នាំ​ Man Utd ​ទេ តែ​ដោយសារ​ស្លាប់​ប្អូន​ថ្លៃ​ទើប​…

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ manchestereveningnews

អត្ថបទពេញនិយម
អត្ថបទថ្មី