កម្មវិធី​ពាន​រង្វាន់ MAMA 2015 ប្រកាស​រៀប​ចំ​កម្មវិធី​​នៅ​ហុងកុង​ជា​លើក​ទី​៤

  • 2015-09-23 18:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគល់​ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំផ្នែក​តន្ត្រី​​​របស់​កូរ៉េខាងត្បូង Mnet Asian Music Awards ​២០១៥ នឹង​រៀប​ចំ​​​នៅ​​ថ្ងៃ​ទី​ ៣ ខែ ធ្នូ ឆ្នាំ ២០១៥​ ក្នុង​ទី​ក្រុង​ហុងកុងដដែល។ នេះ​តាម​ការចុះ​ផ្សាយ​របស់​ koreaboo កាល​ពី​ថ្ងៃ​ទី​ ២២ ខែ កញ្ញា។

 

 

នេះ​ជា​ឆ្នាំ​ទី​៤​ជាប់​គ្នា​ហើយ​​ដែល​កម្មវិធី​ដ៏​ធំ​ប្រចាំ​ប្រទេស​កូរ៉េ​នេះ​រៀបចំ​ប្រារព្ធ​នៅ​ទីក្រុង​ហុងកុង។​ កាល​ពី​ឆ្នាំ ២០១២ កម្មវិធី MAMA បាន​រៀប​ចំ​នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ Hong Kong Convention and Exhibition Centre និង​ឆ្នាំ ២០១៣, ២០១៤ប្រារព្ធ​នៅ​​កីឡាដ្ឋាន Asia World Arena ក្នុង​ទីក្រុង​ហុងកុង។ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៥​គេ​មិន​ទាន់​ប្រកាស​ទី​តាំង​​ណា​មួយ​សម្រាប់​រៀបចំ​កម្មវិធី Mnet’s “MAMA 2015” នៅ​ឡើយ​ទេ ៕

 

ចុចអាន៖វីដេអូ​ពិសេស​​៩នាទី​​​ពី​កម្មវិធី​ល្បី​អាមេរិក “Survivor” ដែល​មក​ថត​នៅ​កោះ​រុង​និង​អង្គរវត្ត

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖ Koreboo

អត្ថបទថ្មី