៥ ស្តាយ៍ជោគជ័យឲ្យនាងលង់វង្វេងតាម Chat
- 2014-10-17 16:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ស្តាយ៍ជោគជ័យឲ្យនាងលង់វង្វេងតាម Chat
ចន្លោះមិនឃើញ
ការចែចង់នារីម្នាក់ដែលអ្នកមានចិត្តលើតាម Chat គឺត្រូវផ្អែកទៅលើសម្ពន្ធភាពបច្ចុប្បន្នដែរ។ បើអ្នកទើបស្គាល់នាងរីនោះដំបូង ហើយចង់បានលេខគេនោះ ការប្រើប្រាស់ប្រយោគដូចជា “អេ កំពុងធ្វើអ្វីហ្នឹង?សុំស្គាល់លេខផងបានអត់?” មុខតែទទេហើយ។ តែបើអ្នកស្គាល់នាងយូរ និយាយចូលគ្នាច្រើន អ្នកអាច Chat ជាមួយនាងនិយាយច្រើនជាងនោះបាន។ និយាយឲ្យខ្លីទៅ វិភាគស្ថានការណ៍ឲ្យបានច្បាស់មុននឹង Chat ទៅសុំបេះដូងគេ បើមិនអីចឹងទេ ត្រៀមតែខកចិត្តឲ្យហើយទៅ។
Sabay សូមបង្ហាញចំណុចចំនួន ៥ ដែលជួយឲ្យអ្នកប្រមាញ់បេះដូងនារីដែលខ្លួនស្រលាញ់តាម Chat៖
១. ប្រើឃ្លាផ្ដើមឲ្យបានល្អ
បើបើកក្បាល Chat បានល្អ ជោគជ័យអាចថា បានសឹងពាក់កណ្ដាលទៅហើយ។ ជៀសវាងសួរសំណួរទូទៅដែលមនុស្សធម្មតាសួរដូចជា ”សុខសប្បាយឬអត់?” ឬ “សួស្ដី” ជាដើម។ សាកចាប់ផ្ដើមតាមរយៈឃ្លាសរសើរវិញម្ដងដូចជា “ថ្ងៃមុនខ្ញុំជួបស្រីស្អាតម្នាក់។ ខ្ញុំគិតថា យើងតើ!”។ ហើយបើសិនជាអ្នកមានវិធីធ្វើឲ្យនាងសើចពីដំបូងគឺកាន់តែ ប្រសើរ។ ឧទាហរណ៍៖ ”ពាក់ខោអាវអីដែរថ្ងៃហ្នឹង?” ចាំឲ្យនាងឆ្លើយ។ ក្រោយមកអ្នកឆ្លើយតបទៅវិញ ”ខ្ញុំចង់សំដៅគ្រឿងក្នុងតើ ហាហា”។ ប៉ុន្តែត្រូវលួងវិញឲ្យលឿនៗ កុំហួសហេតុ តិចស៊ីស៊ុពើ ហើយគេខ្ពើមមើលមុខទៀត មុខតែអស់ផ្លូវ។
២. សរសេរខ្លីៗ ហើយសាមញ្ញ
សម័យថ្មីទៅហើយមិនមែនជាពេលតែងកំណាព្យ ឬប្រលោមលោកលន្លង់លន្លោចឲ្យនារីដែលអ្នកចាប់អារម្មណ៍អាននោះទេ។ ព្យាយាមសរសេរកាន់តែខ្លីកាន់តែល្អ។ ឧទាហរណ៍ថា អ្នកចង់សរសេរថា ”ខ្ញុំធ្វើការអត់កើតទេឥលូវហ្នឹង។ ខ្ញុំកំពុងគិតដល់អ្នក។ ខ្ញុំនឹកអ្នក”។ អ្នកអាចប្ដូរមកសរសេរខ្លីថា ”ធ្វើការអត់កើតសោះព្រោះឃើញតែមុខអ្នក”។
៣. កុំប្រញាប់ឆ្លើយតបនាងភ្លាមៗ
ទោះ ចាប់អារម្មណ៍នាងយ៉ាងណាក៏ដោយក៏កុំរហន់ឆ្លើយតបទៅគេវិញលឿន ពេក។ ចាំបន្តិចចាំឆ្លើយក៏មិនយឺតពេលដែរ តែកុំធ្វើចរិតប្រុសស្អាតយូរជ្រុលពេក។ មាននារីមួយចំនួនចំណាយពេលកន្លះថ្ងៃដើម្បីតបសារអ្នក។ បើជួបនារីប្រភេទនេះ អ្នកត្រូវធ្វើដូចគ្នាដាក់នាងវិញ កុំឲ្យគេគិតថា អ្នកចង់បានគេមកជាសង្សារខ្លាំងពេក។ មួយទៀតនោះ បើ Chat ទៅគេ គេមិនទាន់ឆ្លើយសារមុនទេ កុំទាន់ប្រញាប់ Chat សួរបន្ថែមទៀតចាំគេឆ្លើយតបសារដំបូងសិន។
៤. បញ្ចប់ការសន្ទនានៅពេលវេលាត្រឹមត្រូវ
ពេល ខ្លះពេលកំពុង Chat នាងចាប់ផ្ដើមតបមកអ្នករយាលទៅៗ ពិសេសនៅពេលយប់អាចបង្ហាញថា នឹងមិនសូវចង់ Chat នឹងអ្នកដោយសារងងុយជាដើម។ អីចឹង កុំចាំទាល់តែគេនិយាយថា ”Good bye” ទើបលាគេ។ ត្រូវហ៊ាននិយាយមុន កុំសាំតាប៉ែយូរហួសហេតុពេក។ ពេលថ្ងៃ បើគេរយាលអាចថា គេមិនសូវចង់ Chat នឹងអ្នក ឬគេរវល់ការងារគេដែរ អីចឹងអាចសុំលាគេមុនទៅក៏បាន។
៥. បញ្ចប់ដោយឃ្លាផ្អែមល្ហែម
ចេះបញ្ចប់ដោយឃ្លាផ្អែមល្ហែមប្រៀបដូចជាបង្អែមលាងមាត់ដ៏ឆ្ងាញ់ ដែរ។ ជាជាងនិយាយ “រាត្រីសួស្ដី” តែម៉្យាង អ្នកអាចសរសេរបន្ថែមពាក្យថា ”គេងលក់ស្រួល Cute Girl” ទៀតកាន់តែល្អ។
មើលអ្នកមានបទពិសោធន៍ប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅ? បើនៅខ្វះ ជួយបន្ថែមប៉ុន្មានចំណុចផង!
ហេតុផល៥យ៉ាង នារីអាចសម្រេចចិត្តខុស រហូតខូចអនាគត!
៦យ៉ាងដែលស្រីៗគិត ពេលឃើញប្រុសៗដំបូង
ចុច ត្រង់នេះ ដើម្បីចូលទៅបណ្ដុំអត្ថបទតិចនិកស្នេហាពិសេស
ប្រែសម្រួល៖ ប្រាក់ ចាន់សីហា
ប្រភព៖ howtotextagirlguide រូបភាព៖ topkoreangossip