ចម្រៀង​ KPOP ល្បី​ៗ​ពី​ឆ្នាំ​២០០៨ ដែល​បទ​ថ្មី​ៗ​ល្បី​មិន​ដល់

  • 2015-09-26 21:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​វិស័យ​ចម្រៀង​ប៉ុប​កូរ៉េ (KPOP) រីក​ចម្រើន​ឥត​ឈប់ឈរ​ដោយ​មាន​ក្រុម​ចម្រៀង​ថ្មី​ៗ រួម​ទាំង​បទ​ចម្រៀង​ចេញ​ច្រើន​ជា​បន្តបន្ទាប់ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​សន្ទុះ​​ល្បីល្បាញ​នៃ​បទ​ចម្រៀង​នីមួយ​ៗ​នា​ពេល​បច្ចុប្បន្ន គឺ​មិន​ស្មើ​បទ​ចម្រៀង​ល្បី​ចាស់​ៗ​ដែល​ចេញ​អំឡុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១០​ឡើយ។

 

 

ថ្មី​ៗ​នេះ​លើ​គេហទំព័រ​កូរ៉េ​ Pann មាន​ការ​ចុះ​ផ្សាយ​មួយ​អំពី​បទ​ចម្រៀង​ KPOP ចាស់​ៗ ដែល​ម្ចាស់​អត្ថបទ​បាន​សរសេរ​ចំណងជើង​ថា "ហេតុ​អ្វី​ KPOP មិន​អាច​ល្បី​ដូច​កាល​ឆ្នាំ​២០០៨?”។ ដោយ​មិន​ពន្យល់​ហេតុផល​វែង​ឆ្ងាយ គេ​បាន​បង្ហាញ​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ល្បី​នា​ពេល​នោះ ​មាន​ដូច​ជា​បទ៖

 

Lee Hyori | U-Go-Girl (ចេញ​ខែ​កក្កដា ឆ្នាំ​២០០៨)

BIGBANG | Haru Haru (ចេញ​ខែ​សីហា ឆ្នាំ​២០០៨)

Brown Eyed Girls | How Come (ចេញ​ខែ​កញ្ញា ឆ្នាំ​២០០៨)

TVXQ | Mirotic (ចេញ​ខែ​កញ្ញា ឆ្នាំ​២០០៨)

Wonder Girls | Nobody (ចេញ​ខែ​កញ្ញា ឆ្នាំ​២០០៨)

 តើ​បទ​ចម្រៀង KPOP ចាស់​ៗ​មួយ​ណា​ដែល​ប្រិយមិត្ត​នៅ​ចាំ​ជាង​គេ?

 

ចុចអាន៖វីដេអូ​ចម្រៀង KPOP ​១០​បទ​ជាប់​បម្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍

ចុចអាន៖បទ​ចម្រៀង​កូរ៉េ​​ល្បី​ៗ​ដែល​ចេញ​ក្នុង​ឆ្នាំ ២០១១

ចុចអាន៖រំឭក​ចម្រៀង KPOP ១២បទ ដែល​ល្បី​ពេញ​ទំហឹង​កាល​ឆ្នាំ​២០០៩

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo